សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះ​សីហនុ​ ៖​ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៤,០២៥នាក់ មកពីរោងចក្រចំនួន១៤បន្ថែមទៀត បន្ទាប់ពីបានជួបសំណេះសំណាលកាលពីម្សិលមិញប្រមាណជាង២ម៉ឺននាក់ ក្នុងទឹកដីនៃខេត្តព្រះសីហនុ។

រោងចក្រ សហគ្រាសទាំង១៤ ដែលកម្មករ និយោជិតមកជួបសំណេះសំណាលជាមួយសម្តេចនៅព្រឹកនេះ មានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៧ បារាំងចំនួន១ ជប៉ុនចំនួន២ អាមេរិកចំនួន៣ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រោងចក្រទាំងនោះមានដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤ ផលិតស្បែកជើងចំនួន១ ផលិតកាបូបចំនួន២ ផលិតសម្ភារកីឡាចំនួន១ ជ្រលក់ពណ៌ក្រណាត់ចំនួន១ ផលិតគ្រឿងសំអាងចំនួន១ ផលិតកេសកាតុងចំនួន១ ផលិតកំប៉ុងចំនួន១ ផលិតសាឡុងចំនួន១ ហើយផលិតផលទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពីពិធីសំណេះសំណាលនេះ(Live)នៅម៉ោង ៨:០០នាទីព្រឹក ពីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print