ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍នាល្ងាច ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នេះបានឲ្យថា៖ ឈ្មួញឈើប្រភេទប្រណិតក្រញូងដ៏ធំសម្បើមជាងគេនៅខេត្តពោធិ៍សាត់ឈ្មោះ ពៅ ដឹកជញ្ជូនឈើចេញពីផ្ទះរបស់គាត់មិនក្រោម ១០គ្រឿងនោះឡើយ(ប្រភេទរថយន្តតូច)។
សេចក្ដីរាយការណ៍បន្តថា៖ ទីតាំងឈ្មួញឈើប្រភេទប្រណិតក្រញូងរបស់ឈ្មួញឈើដឹកជញ្ជូនចេញឈ្មោះ ពៅ ស្ថិតក្នុងភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលឈើប្រភេទប្រណិតត្រូវជញ្ជូនចេញយប់នេះ គាតបានដឹកពីឃុំអូរសោម ស្រុកវាលវែង យកមកស្តុបកាលពីម្សិលមុិញ៕
ដោយ៖ ខ្សឹបដាក់ត្រចៀក