ខេត្តត្បូងឃ្មុំ៖ ក្លឹបកំសាន្តយីហោ រស្មីផ្កាយពេជ្រ ដែលមានទទឹង១៧ម៉ែត្របណ្តោយ៣០ម៉ែត្រ ហើយត្រូវបានគេស្គាល់ម្ចាស់ជាអធិការនគរបាលស្រុកពញាក្រែក បានរងការឆាបឆេះអស់ប្រមាណជា២០ភាគរយ ។
ហេតុការណ៍នេះបានផ្អើលឈូឆរនៅវេលាម៉ោង៣រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអណ្តូងជយ័ឃុំក្រែកស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
សេចក្ដីរាយការណ៍បានអោយដឹងថា កិច្ចសហការបង្ក្រាបអំណាចភ្លើងកំពុងឆេះនេះ កម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង អស់ទឹកសរុប២០រថយន្ត ហើយបានរលត់ជាស្ថាពរនៅម៉ោង៥ថ្ងៃខែដដែល។
ចំណែកទំហំនៃការខូចខាតអស់ប្រមាណ២០ភាគរយជាក់ស្តែង ខូចខាតបន្ទប់ខាងក្រោម ឆេះអស់សម្ភារះទាំងស្រុង តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
ជំនាញដែលចុះទៅអន្តរាគមន៍ ពិនិត្យបានសន្និដ្ឋានថា មូល ហេតុ គឺដោយសារឆ្លងចរន្តអគ្គីសនី៕ វណ្ណៈ
...