ស្គាល់គ្នារយះពេល១ម៉ោងសោះចាញ់បោកគេអស់ម៉ូតូ១គ្រឿងលេង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានត្រឹមតែកាន់លិខិតទិញលក់ម៉ូតូមកប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាឲ្យជួយអន្តរាគមន៍ក្រោយពីរូបគាត់ចាញ់បោកជនមិនស្គាល់មុខលួងលោមយកម៉ូតូទៅបញ្ចាំបានលុយនាំគ្នាគេចខ្លួនបាត់។

ករណីនេះបានកើតឡើងកាលពីថ្ងៃពុធ ៦ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹកនៅ ភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសដែលរងនូវអំពើរចាញ់បោកគេនោះ ឈ្មោះ ឈួន ខ្នា អាយុ២៨ឆ្នាំមុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិដីថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិឡុកវាយ ឃុំក្រសាំង ស្រុកល្វាហែកខេត្តស្វាយរៀង។

តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយ សុីគីLeatព័ណសពាក់ស្លាកលេខភ្នំពេញ1GE6307ដោយឌុបប្រពន្ធចេញពីបន្ទប់ជួលទៅធ្វើតេសនៅរោងចក្រក្បែកន្លែងកើតហេតុក្រោយមកខ្លួនក៍ជិះម៉ូតូទៅផឹកកាហ្វេនិងលេងបុកបៀយែនៅចំណុចកើតហេតុនោះ។ពេលនោះក៍មនុស្សមួយក្រុមមានគ្នា៣ទៅ៤នាក់បានមកលេងបុកបៀយែជាមួយគាត់ដែរលេងបានរយះពេល១ម៉ោងក្រុមទាំងនោះបានបបួលខ្លួន(ជនរងគ្រោះ)ទៅហូបបាយផឹកទឹកគោជុលដោយពួកគេ(ជនសង្ស័យ)ជាអ្នកចេញលុយទាំអស់ក្រោយពួកគេក៍សុំខ្ចីសោរម៉ូតូពីជនរងគ្រោះជិះសំដៅទៅកោះពេជ្រក្នុងបំណងយកម៉ូតូទៅបញ្ចាំចំនួន២ដោយ១គ្រឿជារបស់រងគ្រោះនិងទៀតជារបស់ក្រុមជនសង្ស័យហើយពួកគេបានប្រាប់ជនរងគ្រោះចាំពេលបញ្ចាំម៉ូតូបានហើយចាំចែកលុយគ្នាចាយដោយឲ្យជនរងគ្រោះច្រើនជាងគេ។ហើយក្រុមជនសង្ស័យបាននិយាយប្រាប់ជនរងគ្រោះថាចាំជួយរកការងារឲ្យធ្វើនៅកន្លែងបើកឡាន។ព្រោះតែលឺពាក្យទាំងនេះហើយទើបជនរងគ្រោះទុកចិត្តក៍ឲ្យម៉ូតូខ្លួនទៅពួកគេដោយឲ្យខ្លួនជិះម៉ូតូឌុបតាមពីក្រោយលុះទីដល់កោះពេជ្រក្រុមជនសង្ស័យក៍ជិះម៉ូតូជនរងគ្រោះយកទៅបញ្ចាំហើយជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយមកទើបដឹងខ្លួនថាចាញ់បោកគេក៍មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print