ជនសង្ស័យម្នាក់ត្រូវកំលាំងអាវុធហត្ថចាប់ឃាត់ខ្លួនពីបទវាយសំលាប់កូនប្រសារនឹងគល់ឫស្សី

ចែករំលែក៖

ខេត្តរតនគិរី ៈ ជនសង្ស័យម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចស្រុកកូនមុំបានធ្វើការឃាត់ខ្លួនពីបទប្រើអំពើហិង្សាមានស្ថាន​ទម្ងន់ដោយយកគល់ឫស្សីវាយទៅលើកូនប្រសាររបស់ខ្លួនរហូតដល់ស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤.១០នាទីថ្ងៃអង្គារ៍៥រោជខែផល្គុន ឆ្នាំរការនព្វសក្ត័ ពស២៥៦១ត្រូវថ្ងៃទី៦ខែមិនាឆ្នាំ២០១៨ស្ថិតនៅភូមិ១(អូរខ្វេះ)ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។

ប្រភពពីមន្រ្តីីអធិការនគបាលស្រុកកូនមុំបានឱ្យដឹងថាជនសង្សយ័មានឈ្មោះប្រាក់ភារុនភេទប្រុសអាយុ៤៩ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើបានយកគល់ឫស្សីគ្លៃវាយទៅលើជនរងគ្រោះត្រូវជាកូនប្រសាររហូតដល់ស្លាប់នៅនិងកន្លែងភ្លាមៗ។

ជនរងគ្រោះជាកូនប្រសារដែលត្រូវឪពុកក្មេកវាយនិងដំបងគល់ឫស្សីរហូតដល់ស្លាប់នោះ ឈ្មោះសេងចាន់ដឿន ភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅជាមួយគ្នា។

តាមប្រភពពីកំលាំងកងរាជអាវុធហត្ថស្រុកកូនមុំបានឱ្យដឹងថាអំពើហង្សារមួយនេះផ្តើមចេញពីជនរងគ្រោះបង្ករឡើងដោយដើរផឹកសុីស្រវឹងរករឿងឈ្លោះនិងប្រើអំពើហង្សារដល់ប្រពន្ធកូនជារៀងរាល់ថ្ងៃតែងតែជេបញ្ចោរដៀលពូជរៀលដាលដល់ឪពុកក្មេកម្តាយក្មេកជារើយៗស្ទើឪពុកក្មេកទ្រាំលែងបានម្តងៗ។

ប្រភពបន្តថាក្នុងថ្ងៃកើតហេតុជនរងគ្រោះនោះបានបង្ករទំនាស់យ៉ាងខ្លាំងនិងប្រើអំពើហឹង្សារក្នុងគ្រួសារនិងយកកាំបិត​ខ្វែវដេញកាប់ឪពុកក្មេកតែត្រូវឪពុកក្មេកឆក់បានគល់ឫស្សីវាយសំពងបានមុនរហូតដល់ស្លាប់នៅនិងកន្លែងតែម្តងទៅ។

ក្រោយកើតហេតុកំលាំងកងរាជអាវុធហត្ថនិងអធិការដ្ឋានស្រុកកូនមុំបានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនភ្លាមៗដើម្បីកសាងសំនុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print