ភ្នំពេញ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់នៅនិងកន្លែង បន្ទាប់ពីចេញជប់លៀងជាមួយមិត្តភក្តិ ហើយស្រវឹងស្រាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ជ្រុលចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបូរីប៉េងហួត តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោត្ដន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សោម សុីមន ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកកំណើត ភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីសាច់ញាត្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកពីជុបលៀងជាមួយមិត្តភក្តិ ។ លុះមកដល់កើតហេតុខាងលើបានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៏ខ្មៅ ពាក់ស្លាលេខកណ្តាល1C-0155 បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត បំណងត្រឡប់ទៅផ្ទះ ខណៈមកចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យបោកក្បាលនិងថ្នល់បែកធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌច្បាអំពៅ រងចាំសាច់ញាត្តិមកទទួលត្រឡប់យកទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ