ភ្នំពេញ ៖ នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវានារីអន្តរជាតិ ៨មីនា លើកទី១០៧ ឆ្នាំ២០១៨នេះ ខ្ញុំបាទ អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនីធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងភរិយា ព្រមទាំងសហការី សូមគោរពជូនពរ លោកជំទាវ សៅ ទី ហេងសំរិន សូមទទួលបាននូវកម្លាំងពលមាំមួន ជន្មាយុយឺនយូរ ដើម្បីរួមដំណើរជាមួយឧត្ដមស្វាមីគឺ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រប់កាលៈ ទេសៈ ក្នុងទិសដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាជាតិកម្ពុជាជាដរាបរៀងមក។
ជាមួយគ្នានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងពី អល់ឡោះជាម្ចាស់ សូមមេត្តាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ជូនលោកជំទាវ សៅ ទី ហេងសំរិន និង សម្ដេច ហេង សំរិន ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស- ចៅស្រី ជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ និងចម្រើនពើរ៉កាត់ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ សំរិត