ជនបរទេសម្នាក់សង្ស័យបែកថ្នាំញៀននិយាយឆ្កាដៃជើងមុខប៉ុស្តិ៍យាមក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ: ទាំងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងនគរបាលយាមនៅប៉ុស្តិ៍មុខទីស្តីការក្រសួង មហាផ្ទៃ នាំគ្នាហួសចិត្ត កាលបើបានឃើញបុរសជាជនបរទេសម្នាក់ មិនដឹងជាមកពីណា មកឈរនិយាយឆ្កាដៃឆ្កាជើងតែម្នាក់ឯងមើលទៅដូចមនុស្សឆ្កួត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃ សុក្រ ៨ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅខាងមុខក្រសួងមហាផ្ទៃដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពពីសមត្ថកិច្ចម្នាក់ដែលយាមនៅប៉ុស្តិ៍មុខក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថា បុរសជាជនបរទេសម្នាក់ខាងលើនេះ មិនត្រូវបានគេស្គាល់ថា ជាជនជាតិអ្វី និង មកពីទីណាឡើយ។រូបគេមានអាយុប្រមាណជា ២០ឆ្នាំ ជាង និងមិនដឹងថាស្នាក់នៅកន្លែងណាពិតប្រាកដឡើយ ហើយមុនពេលកើតហេតុ បានជិះ រ៉ឺម៉កម៉ូតូមួយគ្រឿងមកឈប់ និង ដើរទៅខាងមុខក្រសួងមហាផ្ទៃចុះឡើងៗពីរបីដង ។ មួយសន្ទុះមិនដឹងមានរឿងអីស្រាប់តែនិយាយបែកពពុះមាត់តែម្នាក់ឯង និង ធ្វើកាយវិការហាក់បីដូចជាមនុស្សប្រើប្រាស់ថ្នាំញៀន និង បែកថ្នាំអ៊ីចឹង។ ពេលនោះទោះបី គាត់ប្រឹងនិយាយពន្យល់ឲ្យរូបគេឲ្យចាកចេញពីទីនេះក៏ដោយ ក៏ស្តាប់គ្នាមិនបានដែរ ទើបក្រោយមកកម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ នាំខ្លួនទៅកាន់នគរបាលអន្តោប្រវេសន៍រាជធានីសួរនាំ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនបរទេសរូបនេះទំនងជា ប្រើប្រាស់ថ្នាំញឿនជ្រុល បានជាពេល នាំយកទៅសាកសួរនិយាយស្តាប់គ្នាមិនបាន ព្រមទាំងបម្រុងប្រើអំពើហិង្សា ដាក់សមត្ថកិច្ចទៀត ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print