អាមេរិកនិងកូរ៉េខាងជើងបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនានាចំណាយប៊ិច ក្រដាសច្រើនបំផុត

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយធំៗ នៅលើពិភព លោក ក្នុងនោះមានគេហទំព័រ បណ្តាញ សង្គម ទូរទស្សន៍ កាសែតបានចំណាយ ពេលវេលា និងប៊ិចក្រដាសច្រើនជាងគេ បំផុត ដើម្បី វិភាគទៅលើ ទំនាក់ទំនង របស់ប្រទេសទាំងពីរ អាមេរិក និងកូរ៉េ ខាងជើង ពិសេសក្រោមរដ្ឋកាលរបស់ ដូណាល់ ត្រាំតែម្តង ។

ចាប់តាំងពីដូណាល់ ត្រាំឡើងកាន់ តំណែងប្រធានាធិបតីមក កូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធជាច្រើន ហើយអាមេរិកបានបញ្ជូនទាហានជាច្រើនទៅ កាន់ឧបទ្វីបកូរ៉ រួមទាំងការដាក់ទណ្ឌកម្ម ទៅលើទីក្រុងព្យុងយ៉ាង ត្រូវបានប្រព័ន្ធ ផ្សព្វផ្សាយ នានា រួមទាំងអ្នកជំនាញធ្វើការ វិភាគ ជាច្រើន ពិសេសគឺ សង្គ្រាមអាមេរិក-កូរ៉េខាងជើង ។
ប៉ុន្តែអ្វីគ្រប់យ៉ាងនាពេលនេះកំពុងតែប្រែប្រួល ដោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើលិខិតស្នើពិភាក្សាដោយផ្ទាល់ ជាមួយមេដឹកនាំកូរ៉េខាងត្បូង មូន ជេអុីន ដែលគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ ២០១៨ និងកិច្ចពិភាក្សារវាង លោកត្រាំ នឹងគីម ជុងអ៊ុននៅខែឧសភា។

នេះជា ចំណុចមួយទៀតដែល ប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនាំគ្នាធ្វើការព្យាករនូវអ្វីដែលត្រៀមកើតឡើងនោះ តើនឹងទៅជាយ៉ាងណា?

ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក មូន ជេអុីន បានលើក ឡើងថា គម្រោងកិច្ចប្រជុំកំពូល ដែលត្រូវបានព្រមព្រៀងរវាងប្រទេសកូរ៉េខាងជើង នឹងសហរដ្ឋអាមេរិក នឹងក្លាយដំណាក់ កាលដ៏សំខាន់មួយ នៃការវិវឌ្ឍស្ថាន ការណ៍ សម្រាប់ការស្វែងរកសន្តិសុខ ឲ្យតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃសុក្រ ទី៩ ខែមីនា ឆ្នាំ ២០១៨។

នៅព្រឹកថ្ងៃសុក្រនេះ បេសកជនពិសេស កូរ៉េខាងត្បូង ដែលបានចូលជួបលោក ដូណាល់ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោនបាន ឲ្យដឹងថា ប្រធានាធិបតីអាមេរិករូបនេះ បានយល់ព្រមជួបមុខមេដឹកនាំកំពូលរបស់កូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នៅខែ ឧសភាឆ្នាំនេះ តបតាមការអញ្ជើញរបស់ លោក គីម ដើម្បីសំដៅសម្រេចការលុប បំបាត់ចោលទាំងស្រុងនូវ អាវុធនុយក្លេ អ៊ែរលើឧបទ្វីបកូរ៉េ។

ជុំវិញការយល់ព្រមនេះ បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន តាមរយៈអ្នកនាំពាក្យរបស់លោកបាននិយាយថា កិច្ចប្រជុំកំពូលរវាងអាមេ​រិក នឹងកូរ៉េខាងជើង នឹងត្រូវកត់ត្រាទុកជាដំណាក់កាលដ៏សំខាន់មួយជាប្រវត្តិសាស្រ្ត នាពេលអនាគត ដែលបានបង្កើតសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

គួរជម្រាបថា សម្រាប់កូរ៉េទាំងពីរ ក៏បានឯកភាពគ្នាបើកកិច្ចប្រជុំកំពូលមួយផ្សេងទៀតផងដែរ នៅអំឡុងចុងខែមេសា ខាង មុខក្នុងអគារ Peace House ខាងទឹកដី កូរ៉េខាងត្បូងក្នុងភូមិ Panmunjom នៅឯ តំបន់ព្រំដែនអន្តរកូរ៉េ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print