​បង្ក្រាប​ទីតាំង​ម៉ាស្សា​ បង្កប់​សេវា​ផ្លូវភេទ​ ឃាត់​មេបន​២​នាក់ ​និង​នារី​ម៉ាស្សា​ ៨​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​ ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ មាន​លួចលាក់​បង្កប់​អំពើ​ជួញដូរ​ផ្លូវភេទ​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុ​ ស្ស​ និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ជា​មេបន​ពីរ​នាក់​ប្តី​ប្រពន្ធ​និង​នារី​ម៉ាស្សា​៨​នាក់​។​
​ប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​ ៦​និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​២៩​មិថុនា​២០១៥​ នៅ​ហាង​ម៉ាស្សា​យីហោ​៨៨៨​ស្ថិត​នៅ​ទល់មុខ​ មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ខណ្ឌចំការមន​មួយ​កន្លែង​ដោយ​មានការ​អនុញ្ញាត​ពី​លោក​គង់​ សំ​ណា​រេ​ត​ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​
​ម​ន្រី្ត​នគរបាល​ដែល​ចូលរួម​បង្ក្រាប​ទីតាំង​ខាងលើ​បាន​ឲ្យ​ដឹង​ថា​ គឺ​ធ្វើ​ឡើង​ប​នា្ទ​ប់​ពី​មានការ​តាមដាន​របស់​កម្លាំង​ជំនាញ​យូរ​មក​ហើយ​ ។​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ដែល​មានឈ្មោះ​ចិត្រ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​ប្តី​ និង​ឈ្មោះ​យុង​ ឆួ​ន​ អាយុ​៣៦​ឆ្នាំ​ ជា​ប្រពន្ធ​ (​ជា​ថៅកែ​មា្ច​ស់​អាជីវកម្ម​ហាង​ម៉ាស្សា​៨៨៨)​ ព្រមទាំង​ក្រុម​នារី​ម៉ាស្សា​៨​នាក់​ រួច​នាំ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ក្រសួងមហាផ្ទៃ​ ដើម្បី​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ ។​
​សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​ផ្ទះ​អាជីវកម្ម​ដែល​មាន​ លួចលាក់​បង្កប់​បម្រើសេវា​ផ្លូវភេទ​ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​កោស​ជប់​យីហោ​៨៨៨​ខាងលើ​នេះ​ សមត្ថកិច្ច​ដកហូត​បាន​ស្រោមអនាម័យ​មួយ​ចំនួន​ទុកជា​ភស្តុ​តាង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​

AonOFB_gjs_R-fEOO5LFLameDw5b3LzIQIRWTAxXLo-x

...

ApKScB4svHVvWCWUf7gCXFCrXlx0hzdlmWqHxSITCVJP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print