មេការឧកញ៉ា លឹម បុ៉ណ្ណា កំពុងរត់ការដើម្បីដឹកឈើចេញពីតំបន់ជម្រកសត្វភ្នំព្រិចយប់នេះ ដើម្បីឆ្លងទៅវៀតណាមតាមច្រកទឹកដីមេមត់ខេត្តត្បូងឃ្មុំ។ នេះជាសកម្មភាពសម្រុកដឹកចុងក្រោយ បន្ទាប់ឈ្មួញរូបនេះមានឈ្មោះជាឧក្រិដ្ឋកម្មបទល្មើសព្រៃឈើដ៏ល្បីរន្ទឺពេញផ្ទៃប្រទេស។
ឈើជិត៤០គ្រេឿងនេះអាចមានPCត្រឹម៣០ភាគរយបុ៉ណ្ណោះ នេះបើតាមការទម្លាយអោយដឹងពីប្រភពនៅទីនោះ ហើយសុទ្ធតែប្រភេទឈើសុក្រំទៀតផង។