ជប៉ុនប្រតិកម្មនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

ចែករំលែក៖

ជប៉ុនបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការដំឡើងពន្ធ នាំចូល ដែកអាចធ្វើ ឲ្យទំនាក់ទំនង ប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាលើវិស័យពាណិជ្ជកម្ម។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បាននិយាយថា ការ សម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការ ដំឡើងពន្ធនាំចូលលើ ដែកថែប និង អាលុយមីញ៉ូម អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេស ទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅ ល្ងាចថ្ងៃសុក្រ ទី៩ ខែមីនា ឆ្នាំ២០១៨។

ការថ្លែងបែបនេះរបស់ លោក Kono ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើបទបញ្ជាថ្មីមួយ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដោយដំឡើងពន្ធ ២៥ភាគ រយ លើដែកថែប និង ១០ភាគរយ លើ អាលុយមីញ៉ូម ដែលនាំចូលមកកាន់សហ​រដ្ឋ​អាមេរិក។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន បាន បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញ ផ្សាយនៅថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា «ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជា រឿងមួយគួរឱ្យសោកស្ដាយ ព្រមទាំងអាច ធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងពិភពលោកថែម ទៀត»។

លើសពីទៅទៀត លោក Kono ក៏បាន អះអាងដែរថា ទីក្រុងតូក្យូ នឹង ពិចារណា ចំពោះវិធានការឆ្លើយតប ប៉ុន្តែលោកនៅតែអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន លើក លែងការដំឡើងពន្ធនេះលើជប៉ុន ដូចជា មិុចស៊ីកូ និងកាណាដាដែរ។

គួរបញ្ជាក់ថា ប្រទេសជាច្រើនក្នុងនោះរួមមានទាំងចិន និងសហភាពអឺរ៉ុប បាន សម្ដែងការខឹងសម្បា និងសោកស្ដាយ ជាខ្លាំង ចំពោះគោលនយោ បាយគាំពារ និយមរបស់ លោក ដូណាល់ ត្រាំ ដោយ សង្កត់ធ្ងន់ថា ខ្លួននឹងចាត់វិធានការចាំបាច់ នានា ដើម្បីសងសឹកជាមួយទីក្រុងវ៉ាស៊ីនតោន បើសេដ្ឋកិច្ចរបស់ពួកគេរងផលប៉ះពាល់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print