លោក ឃួង ស្រេង អញ្ជើញសម្ពោធទីស្នាក់ការបក្សភូមិត្រពាំងព្រីង និងពិធីប្រគល់ផ្ទះ៥ខ្នងជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរិ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅស្នាក់ការបក្សសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ពោធទីស្នាក់ការបក្សភូមិត្រពាំងព្រីង និងពិធីប្រគល់ផ្ទះ៥ខ្នងជូនប្រជាពលរដ្ឋដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ពិធីនេះអញ្ជើញចូលរួមដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ជាសមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងលោក ព្រហ្ម ឌិន ប្រធានក្រុមការងារចុះក្រុមជួយសង្កាត់ពញាពន់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print