ភ្នំពេញ៖ជនជាតិបរទេស២នាក់បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទមួយគ្រឿងម៉ាក ហាយ ហ្វូន អិច ធ្វើសកម្មភាពលួចកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជាន់ផ្ទាល់ដី ផ្សារស៉ីធីម៉ល និង មួយលើកទៀត កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ បានធ្វើសកម្មភាពបម្រុងលួចម្តងទៀតនៅហាងលក់ទូរស័ព្ទមួយកន្លែងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែអគា ៤២ជាន់ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ត្រូវម្ចាស់ហាងទូរស័ព្ទចាប់ប្រគល់អោយសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យជនជាតិបរទេសទាំង២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់កំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតុវិធីច្បាប់៕ ស រស្មី
...