ភ្នំពេញ៖ ម្ចាស់សណ្ឋាគារវី លាក់បាំងសមត្ថកិច្ច ពាក់ព័ន្ធករណីបុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី១៥ បន្ទប់លេខ១៥ នៅសណ្ឋាគារវី ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ នៅតាមផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនជាតិចិនដែលស្លាប់មានឈ្មោះ lee Shta ភេទប្រុស ជនជាតិចិនតៃវ៉ាន។
ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានអោយដឹងថា ម្ចាស់សណ្ឋាគារវី លាក់បាំងសមត្ថកិច្ច ចំពោះករណីជនជាតិចិនដែលលោតពីលើសណ្ឋាគាររបស់ខ្លួនដោយឆ្លើយថាមិនដឹងលោតពីអាគារណាឡើយដោយនៅក្បែរនោះមានអាគារខ្ពស់ចំនួន៤ឯណោះ រហូតអស់រយៈពេលជាង៤ម៉ោងទើបសមត្ថកិច្ចស្រាវជ្រាវឃើញថាពិតជាបានលោតពីសណ្ឋាគារវីពិតប្រាកដមែន ដោយរកឃើញនៅលិខិតឆ្លងដែននៅបន្ទប់លេខ១៥ ជាន់ទី១៥។ សមត្ថកិច្ចបានបន្តទៀតថាមូលហេតុនៃការលោតសម្លាប់ខ្លួននេះគឺមានជំម្លោះជាមួយប្រពន្ធ call មកពីប្រទេសចិន។
ប្រភពពីម្ចាស់រ៉ឺម៉កម៉ូតូម្នាក់ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ ដឹងថា ខណៈគាត់កំពុងនិយាយលេងជាមួយមិត្តភ័ក្តិនៅក្បែរនោះបានប្រហែល៥នាទី ក៏ឭសម្លេងផាំងលាន់ដូចរន្ទះ ស្រាប់តែគាត់ងាកទៅមើល ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញមនុស្សធ្លាក់ពីលើអគារខុនដូរ ចំពីលើដំបូលរ៉ឺម៉ករបស់គាត់បណ្ដាលឲ្យគាបមនុស្សជាប់ដាច់សាច់ដៃជើងគួរឲ្យរន្ធត់ រួចក៏ផ្អើលឆោរឡោរឡើងតែម្ដង។
ប្រភពពីសន្តិសុខដែលយាមខុនដូរខាងលើបានប្រាប់ឲ្យ ដឹងថា បុរសបរទេសខាងលើ មិនសូវដែលឃើញមុខចេញចូលខុនដូរនេះទេ តែមិនដឹងយ៉ាងម៉េច ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ បែរជាឃើញធ្លាក់ចុះមកពីជាន់ទី១៥ ចំរ៉ឺម៉កម៉ូតូដែលចតរង់ចាំដឹកភ្ញៀវនៅមុខខុនដូរបែបហ្នឹងសោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុរួចសាកសួរ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកោសល្យវិច័យ ស្រាវជ្រាវរកមូលហេតុផងដែរ៕
រស្មី