បិទទ្វារច្រកព្រំដែនកម្ពុជា ថៃចាប់ម៉ូតូកង់បីនិងម៉ូតូឌុប

ចែករំលែក៖

ប៉ោយប៉ែត:កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការបិទទ្វារព្រំដែនអន្តរជាតិកម្ពុជា ថៃដេីម្បីចាប់ម៉ូតូកង់បីនិងម៉ូតូឌុបកាលពីព្រឹកថ្ងៃសៅរ៏១១រោចខែផល្គុនឆ្នាំរកានព្វស័

ព.ស២៥៦២ត្រូវនឹងថ្ងៃទី១២ខែមិនាឆ្នាំ២០១៨នៅលើស្ពានកម្ពុជា ថៃ។
លោកជុំ សារ៉េតនាយរងប៉ុស្ដ៏នគរបាលអន្តោប្រវេសន៍បានបញ្ជាក់ថា:ការបិទទ្វារអន្តរជាតិព្រំដែនកម្ពុជា ថៃនេះគឺចាប់ម៉ូតូកង់បីនិងម៉ូតូឌុបដែលម្ចាស់ម៉ូតូទាំអស់នោះមិនបានអនុវត្តន៏ទៅតាមសេចក្ដីណែនាំរបស់សាលាក្រុងនិងកម្លាំងដែលឈជើងនៅទីនោះ កុំឱ្យពួកគាត់ទាំងអស់ឡើងទៅចាប់ម៉ូយឬយកម៉ូតូកង់បីទៅស ណ្ដោងរទេះដឹកទំនិញដែលធ្វើឧ្យប៉ះពាល់មុខមាត់ជាតិ និងបង្ករឱ្យមានការកកស្ទះជារៀងរាល់ថ្ងៃ ទាំងនេះហេីយដែលធ្វើឱ្យក្រុមឆ្លៀតឱកាសឆក់ឬលូកហោប៉ាវភ្ញៀវព្រោះច្រកទ្វារអន្តរជាតិមានភ្ញៀវចំរុះជាតិសាសន៏ធ្វើដំណើរឆ្លងកាត់ ម្យ៉ាងក្រុមម៉ូតូឌុបទាំងនោះ មិនបានចាប់ម៉ូយនៅខាងកម្ពុជានោះទេ ចាប់ម៉ូយរហូតដល់ទឹកដីថៃខាងសមត្ថកិច្ចថៃគាត់បានចាប់ទៅធ្វើឱ្យលំបាកដល់អាជ្ញាធរនិងសមត្ថកិច្ចដោះស្រាយ។លោកញ្ជាក់ថាម៉ូតូកង់បីនិងម៉ូតូដែលលោកបានឃាត់នោះមានចំនួនសរុប១១គ្រឿងម៉ូតូកង់បីចំនួន៣និងម៉ូតូឌុបចំនួន៧គ្រឿងក្រោយពីការចាប់ម៉ូតូទាំងនោះបញ្ជូនឱ្យអាជ្ញារក្រុងយកទៅអប់រំឬផាកពិន័យទៅតាមច្បាប់ជារឿងរបស់សាលាក្រុងច្រើនលើកច្រើនសារមកហើយដែលសមត្ថកិច្ចនិងអាជ្ញាធរធ្វើការណែនាំ។

វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print