កំពង់ស្ពឺះ យ៉ាងហោចណាស់ក៏មាននារីជាកម្មារិនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងមនុស្សប្រុសស្រីជាង៥០នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅតាមគ្លីនិកឯកជននានា ដោយសារតែរថយន្តដឹកថ្មរបើកលឿនពេករបូតកង់ ធ្វើអោយកង់រត់ហើយគាប់ជួនរថយន្តដឹកកម្មកររោងចក្របុកក្រឡាប់ផ្ងារជើងបណ្តាលអោយស្លាប់ម្នាក់និងរបួសរណូករណែល កាលពីវេលាម៉ោង៥និង៤នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២ទៅលេខ១៣នៅក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់លោកចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបាននិយាយអោយដឹងថានារីដែលស្លាប់នោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាមានអាយុ២៣ឆ្នាំហើយអ្នករងរបួសធ្ងន់ស្រាលនោះជាង៥០នាក់ទៀត។
លោកប្រធានមន្ទីរការងារបានបន្តទៀតថានៅមុនពេលកើតហេតុនោះគឺមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះគឺបណ្តាលមកពី ឡានបែនដឹកថ្មរម៉ាកហ្វ៊ុយហ្ស៊ូពណ៌ ប្រផេះពាក់ស្លាកលេខចង្កូតស្តាំKPS០៤៤២ ដែលបើកបរខាងមុខរថយន្តដឹកកម្មករនោះបានដាច់កង់ ហើយកង់រត់មកលើផ្លូវ ធ្វើឲ្យអ្នកបើកឡានដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AK7131 គេចមិនផុតបុកកង់ឡាននោះរួចកិនធ្វើឲ្យរថយន្តដឹកកម្មករនោះក្រឡាប់តែម្តង។ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។លោកបន្តថានៅក្នុងរថយន្តមានក្រុមកម្មករនៅលើ រថយន្តសរុប ៥៦នាក់ មានអ្នករងគ្រោះសរុប ៤៨នាក់ ប្រុស ០៤នាក់ របួសធ្ងន់ ០៦នាក់ ស្រាល ៤១នាក់ ស្លាប់ ០១នាក់។
ពេលនេះបានបញ្ជូនទៅព្យាបាលនៅ ៖១-នៅគ្លីនិកសម្ភពសម្រាកព្យាបាល ថ្នល់ទទឹង
០៨នាក់ របួសស្រាល។ ២-នៅគ្លីនិកសម្ភពសម្រាកព្យាបាល ទេព មង្គល
ចំនួន ៧នាក់ របួសធ្ងន់ ២នាក់ ប្រុស ០១នាក់ នឹងត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ ទាំង
០២នាក់។៣-នៅគ្លីនិក សម្ភពព្យាបាល សុខា បែកចាន ចំនួន ៣២នាក់។ ៤-ស្លាប់ ០១នាក់ ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នឹងបម្រើការងារនៅក្រុមហ៊ុន កាត់ដេរ និងផលិតស្បែកជើង ខន់ធីញ៉ូអឹស ឡាក់គី។
លោកចឹក បូរិន ប្រធានមន្ទីរការងារបាននិយាយបន្ថែមថារាល់ថ្លៃចំណាយការព្យាបាលនិងថ្លៃដឹកសពកម្មារិនីម្នាក់ខាងលើនេះគឺជាការចំណាយរបស់របបបេឡាជាតិសន្តិសុខសង្គម៕
សេនា សក្តិ