រថយន្តក្រុងបុកកិនម៉ូតូ ពីក្រោយបណ្ដាល ឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុខណៈត្រូវរថយន្តក្រុងបុកកិនម៉ូតូពីក្រោយ នាវេលាម៉ោង ១រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ខាងមុខអគ្គស្នងការ នគរបាលជាតិ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពឈ្មោះ សៅ ខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខធនាគារ ស្នាក់នៅមិនដឹង ស្រុកកំណើតឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះ ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7468 ។ ចំណែកអ្នកបើករថយន្ត បង្ក បានរត់គេចខ្លួនបាត់សម្រោល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print