កម្មករសំណង់ស្រវឹងស្រាផ្ទុះហិង្សាដាក់គ្នា អ្នកចាញ់បានចូលពេទ្យ អ្នកឈ្នះបានគុក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីហួ យ៉ៃ អធិការរងនគរបាលស្រុកព្រៃនប់ ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖ នៅវេលាម៉ោង ប្រមាណ២២និង៣០នាទី ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨មានកម្មករសំណង់២ក្រុម ផឹកស៊ីស្រវឹង បានប្រេីដាវ កាំបិតកាប់ចាក់គ្នានៅមុខព្រលានយន្តហោះកងកេង នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកហួ យ៉ៃ បានបញ្ជាក់ថា៖ ក្រោយពេល ទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯកហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បានចាត់ឲ្យលោក ដឹកនាំកម្លាំង ចេញធ្វេីអន្តរាគមន៍ ស្រាវជ្រាវ បង្ក្រាបមុខសញ្ញា បង្កហិង្សាជាបន្ទាន់ ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបចាប់ខ្លួន ជនសង្ស័យបានចំនួន៣នាក់៖

១.ឈ្មោះ ណុប ហ៊ួត ភេទ ប្រុស អាយុ ២៣ ឆ្នាំ បុខរបរកម្មករសំណង់ មានទីលំនៅ ភូមិត្រាំប៉ោ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ(ឃាត់ខ្លួន) ។

២.ឈ្មោះ រី សារុំ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ដូចឈ្មោះខាងលើ(ឃាត់ខ្លួន) ។

៣.ឈ្មោះ ធឿន ចាន់រស្មី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវាលលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តដាត់ដំបង(ឃាត់ខ្លួន)។

លោកហួ យ៉ៃ បានបញ្ជាក់បន្ថែមថា៖ នៅយប់កេីតហេតុ គូជម្លោះទាំងសងខាង ជាកម្មករសំណង់ដូចគ្នា បានផឹកស្រាស្រវឹង ហើយឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រេីអំពេីហិង្សា កាប់ចាក់ទៅលេី ម្ខាងទៀតបណ្ដាលឲ្យរងរបួស មានចំនួន៣នាក់៖

១.ឈ្មោះ សេង ស៊ីដេត ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិបឹងត្រាវ ឃុំ សូរគង ស្រុកកងមាស ខេត្តកំពង់ចាម (ត្រូវក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ) ។

២.ឈ្មោះ អង វាសនា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅដូច ឈ្មោះខាងលើ( រងរបួសត្រកៀក)។

៣.ឈ្មោះ អែម វណ្ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិថ្មធំ ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសដៃខាងស្តាំ )។

ក្រោយពីធ្វើសកម្មភាពយើងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន ដាវចំនួន៦ ដើម និង កាំបិតច្នៃ១។

ករណីនេះសមត្ថកិច្ច កំពុងសាកសួរតាម នីតិវិធី នៅអធិការនគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print