ខេត្តរតនគិរី ៖ ស្រីក្រមុំកូនកាត់ឡាវខ្មែរ ស្រស់ស្អាតម្នាក់បានចងកសំលាប់ខ្លួនគេសង្ស័យថាជារឿងស្នេហាត្រីកោណ។ ហេតុការណ៍ស្រីក្រមុំចងកសំលាប់ខ្លួននេាះបានកើតឡើងនៅវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃអាទិត្យ ១០រោចខែផល្គុនព.ស២៥៦១ត្រូវនិង នៅថ្ងៃទី១១ ខែមិនាឆ្នាំ២០១៨ស្ថិតក្នុងភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចនគបាលការិយាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនៃស្នងការខេត្តបានឱ្យដឹងថានារីរងគ្រោះមានឈ្មោះ ឆៃរ័ត្នសុគន្ធាអាយុ២៧ឆ្នាំ នៅលីវមុខរបរម្ចាស់ហាងគុយទាវឡាវមានយីហោនារីរ័ត្នគន្ធា។
សមត្ថកិច្ចបច្ចេកទេសបានបន្តថាក្រោយពីធ្វើកោសល្យវិច្ច័យលើសាកសពរួចឃើញថានាងពិតជាបានស្លាប់ដោយ សារចងកធ្វើអត្តឃាតសំលាប់ខ្លួនឯងពិតប្រាកដមែន។ ដោយនាងយកក្រម៉ាចងកនឹងចង្រឹងបង្អូចក្នុងបន្ទប់របស់ខ្លួនដែលមានកំពស់ជាង១ម៉ែត្រ។
ឪពុកម្តាយសពបានប្រាប់សមត្ថកិច្ចថាមុនថ្ងៃនាងចងកពីរថ្ងៃគឺនាងព្យាយាមលេបថ្នាំសំលាប់ខ្លួនម្តងរួចមកហើយតែឪពុកម្តាយដឹងទាន់ក៏សុំអង្វរបានរួចផុតជីវិតតែម្តនេះមិនបានដឹងនាងចងកស្លប់បាត់តែម្តង។
ហើយមូលហេតុនាងសំរេចចិត្តចងកនេះឪពុកម្តាយប្រាប់ថាកូនស្រីរបស់គាត់ទំនងមានទំនាក់ទំនងស្នេហាទៅលើបុរសណាម្នាក់ធ្វើអោយនាងខូចចិត្តទើបឈានទៅដល់ចងកសំលាប់ខ្លួនឯងបែបនេះ។
រូបគាត់ជាឪពុកម្តាយនោះមិនបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាបុរសនោះមានឈ្មោះអ្វីនោះទេគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ព្រោះធ្លាប់ឃើញកូននិយាយទូរស័ព្ទជាមួយមនុស្សប្រុសស្ទើររៀងរាល់ថ្ងៃ។
ប្រភពពីបងប្អូនសាច់ញាតិសពបានប្រាប់ថាពេលនាងធ្វើសកម្មភាពចងកភ្លាមៗឪពុកម្តាយនិងសាច់ញាតិក៏បានដឹងភ្លាមៗដែរហើយស្រាយចំណងសាកសពសាច់នៅក្តៅនៅឡើយហើយក៏បានយកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដែរប៉ុន្តែគ្រូពេទ្យបានប្រាប់ថាសង្គ្រោះមិនបានទេនាងដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីធ្វើកោសលវិច្ច័យរួចសមត្ថកិច្ចបានក៏ប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ:ជីវន្ត