ខេត្តកណ្ដាល ៖ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរប្លន់ប្រដាប់ដោយដាវ កាំប៑ិត និងដុំថ្ម០៦នាក់ យ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹង ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ” លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា បទប្រើប្រាស់ឯកសណ្ឋានសាធារណៈក្លែង បទចរាចរយានជំនិះ ដោយប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ”ប្រព្រឹត្តនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា៣៥៧ ចំណុច១ , មាត្រា៦៣០ នាំក្រមព្រហ្មទណ្ឌ និង មាត្រា៧៨ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ចោរប្លន់ប្រដាប់ដោយដាវ កាំប៑ិត និងដុំថ្ម០៦នាក់ ដែលធ្វើសកម្មភាពប្លន់យ៉ាងសកម្ម ពិសេសតាមផ្លូវជាតិលេខ២ ឥឡូវអស់លក្ខណ៍ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនជាបន្តរបន្ទាប់ ។
ចោរប្លន់ទាំងនេះទី០១ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹងមុខរបរមិនពិតប្រាកដ ទី០២ឈ្មោះអិុត ច័ន្ទមន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹងមុខរបរមិនពិតប្រាកដ ទី០៣ឈ្មោះសៀក លីថុង ហៅម៉ៅភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី០៤ឈ្នោះម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ
ទី០៥-ឈ្មោះជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំមុខរបរ មិនពិតប្រាកដអ្នកទាំងបីរស់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពានថ្ម ខក្រុងភ្នំពេញ ទី០៦ឈ្មោះ លិត សីុផា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លាន់ សង្កាត់ គងនយ ខ័ណ្ឌដង្កោ ក្រុង ភ្នំពេញ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យ ខាងលើ ជាបក្សពួក ធ្លាប់ធ្វើសកម្មភាព ប្លន់ ម៉ូតូ ដ៏សកម្ម ចំនួន៤លើក នៅតាមដងផ្លូវ ក្នុងអំឡុងខែមីនានេះ ។ក្រោយឃាត់ខ្លួន នគរបាលបាន ធ្វើការដកហូតបាន ម៉ូតូចំនួន៤ គ្រឿង ។
នគរបាលបានបញ្ជាក់ឱ្យដឹងថា៖មុនពេលកើតហេតុកំលាំងជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅ វេលាម៉ោង៧និង៣០នាទីយប៉ថ្ងៃទី១០ មីនា បានទទួលពត៌មានពីខាងឃុំក្រាំងឆ្នង់ស្រុកបាទីថាមានករណីធាក់ផ្ដួលនិងវាយយកម៉ូតូនៅចំណុចពីខាងត្បូងស្ពានកំពង់កោក្នុងដីស្រុកបាទី ខេត្តតាកែវ ហើយទំនាក់ទំនងគ្នារវាងស្រុកបាទីនិងស្រុកកណ្ដាលស្ទឹងបានឃាត់ខ្លួនមនុស្សដែលជាសង្ស័យបានចំនួន៥នាក់និងម៉ូតូពីគ្រឿង យកមកសាកសួរនៅអធិការដ្ឋាន ប៉ះចំមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួលនិងវាយយកម៉ូតូរបស់ជនរងគ្រោះ កន្លងមកនិងកន្លែងផ្សេងៗទៀតករណីនេះយោងទៅតាមចម្លើយរបស់ជនសង្ស័យកំលាំងជំនាញបានបន្តធ្វើការស្រាវជ្រាវតាមចាប់បក្សពួករបស់វាបានម្នាក់ទៀតនិងបានធ្វើការដកហូតម៉ូតូបានចំនួន២គ្រឿងទៀត៕ ឆ ដា