ខេត្តកណ្ដាល៖ជាង២ខែហើយដែលជនរងគ្រោះបីនាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយបុរសម្នាក់បើករថយន្តបុក នៅក្រុងតាខ្មៅ ។ ប៉ូលិសបានត្រឹមកសាងសំណុំរឿងបញ្ជូនទៅតុលាការតែប៉ុណ្ណោះ ។ រីឯជនល្មើសកំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។
ប៉ូលិសបញ្ជាក់ថា សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការហើយ ដែលបច្ចុប្បន្នលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង កំពុងចាត់ការ ។
អ្វីដែលមជ្ឈដ្ឋានចាប់អារម្មណ៍ខ្លាំងគឺជនល្មើសពុំទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ទោះបីស្គាល់អត្តសញ្ញាណថាឈ្មោះ សោម រតនៈ ក៏ដោយ ។ ជនល្មើសធ្លាប់ចរចារបញ្ចប់សំណុំរឿងជាមួយគ្រួសារនៃសព តែមិនបានសម្រេច ហើយសំណុំរឿងនេះក៏ស្ងាត់សូន្យឈឹងតែម្ដង។
សូមជម្រាបថា យុវជនបីនាក់បាន ខ្ទាតផ្លោង ធ្លាក់ផ្លូវស្លាប់ ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុក អូស ជាង ១០០ ម៉ែត្រ កាលពី វេលា ម៉ោង ៦៖១០ នាទី ល្ងាច ថ្ងៃ សុក្រ ទី៥ ខែមករា ឆ្នាំ២០១៨ នៅ ជិត វិទ្យាល័យ ខ្ពប វែង ស្ថិតក្នុង ក្រុង តាខ្មៅ៕ ឆ ដា