ខេត្តពោធិ៍សាត់៖ ក្បាលគ្រាប់ និងគ្រាប់ជាកាកសំណល់គ្រាប់យុទ្ ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នូវសម័យកាលសង្រ្គៀមប្ រមាណជាង ១៦០គ្រាប់ ត្រូវបានកម្លាំងសហការរាវរកឃើញក្ នុងដី នៃក្នុងសាលាអនុវិទ្យល័យ ហ៊ុន សែន ក្ងាន នៃស្រុកកណ្ដៀង។
យោងតាមរបាយការណ៍នគរបាលស្រុកកណ្ ដៀងបានឲ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងនាព្ រឹក ថ្ងៃព្រឹកអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ក្ងាន ស្ថិតក្នុងភូមិឈើទាល ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ក្នុងរបាយការណ៍ដដែលបន្តថា ជាលទ្ធផល៖ កម្លាំងសហការរាវរកឃើញក្បាលគ្រា ប់ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៥៩ក្បាលគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០មីលីម៉ែត្រដែរប្រមាណចំនួន ០៣គ្រាប់ទៀតផងដែរ ហើយប្រតិបត្តិការខាងលើនេះកម្លាំ ងសហការនៅតែបន្តរាវរករហូតដល់ទៅចំ នួន ០៣ថ្ងៃទៀត ខណៈដែលសព្វថ្ងៃនេះមានហនិភ័យខ្ ពស់ចំពោះសិស្សានុសិស្ស ចំពោះកាកសំណល់គ្រាប់យុទ្ធភ័ណ្ ឌមិនទាន់ផ្ទុះជាវត្ថុតាង មន្រ្តីជំនាញរក្សាទុកជាបណ្ដោះអា សន្ន៕ ដោយ បឹុម ពិន