សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរូមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដោយគ្មានការកែប្រែ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរូមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០១៨ ។ សម្តេចថែមទាំង បញ្ជាក់យ៉ាងច្បាស់ថា «ឱ្យតែមានបញ្ហាចឹង គឺទៅឱ្យឆាប់» ការចូលរួមកិច្ចប្រជុំកំពូលនេះ ដោយគ្មានការកែប្រែ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃអង្គារិ៍១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប៤គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនជប៉ុន ដោយបានចំណាយថវិកាជាង ២៣លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print