ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ខ្ចីមិត្តភក្ត្រ ទៅឌុបបក្សពួកមួយទៀត រួចយកទៅបញ្ចាំដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”រំលោភលើទំនុកទុកចិត្ត” ប្រព្រឹត្តនៅ ភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ តាមមាត្រា៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន)រៀល ទៅ៦.០០០.០០០(ប្រាំមួយ) លានរៀល។
បច្ចុប្បន្នជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
ជនជាប់ចោទឈ្មោះ ភន ថង ហៅពេទ្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖មិនពិតប្រាកដ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
សូមជម្រាបថា៖ នគរបាលស្រុកស្អាងបានអោយដឹងថាជនរងគ្រោះទី០១ឈ្មោះ ឃុត សុខុន ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងទី០២ឈ្មោះ ប៉េង បាវភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ កម្មកររោងចក្រ មានទីលំនៅភូមិកំពង់់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្តាល។
ការបាត់បង់ និងខូចខាត៖ប្រាក់ចំនួន៣៥០$(បីរយហាសិបដុល្លារអាមេរិក) ម៉ូតូចំនួន០១គ្រឿង ម៉ាកហ្សូមឺរ(ZOOMER)ព៌ណស លាយព៌ណទឹកក្រូ។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង២២ និង០០នាទី មានឈ្មោះ ប៉េង បាវ ឈ្មោះ វីន និងឈ្មោះ ភន ថង បានជិះម៉ូតូម៉ាកហ្សូមឺរ(zoomer)ទៅផឹកកាហ្វេនៅម្ដុំក្រោយវត្តព្រែកតូច ពេលនោះឈ្មោះ ភន ថង បានខ្ចីម៉ូតូពីឈ្មោះ ប៉េង បាវ ឌុបឈ្មោះ និត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ទៅចំណុចវាលខ្សាច់ ចាក់អង្រែលើ ហើយត្រូវបានឈ្មោះ និត យកម៉ូតូខាងលើបញ្ចាំ ចំនួន២០០$(ពីររយដុលា្លរអាមេរិក)។
លុះនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង០០នាទី ឈ្មោះ ភនផង បានខ្ចីប្រាក់ពីឈ្នោះ ឃុត សុខុន ចំនួន៣៥០$(បីរយហាសិបដុល្លារ ដើម្បីលស់យកម៉ូតូម៉ាកហ្សូ(zoomer)ពីឈ្មោះ ស្រូយ ហុកសេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមអំពិល ឃុំក្រាំងយ៉វ ជារបស់ឈ្មោះប៉េង បាវ ដែលឈ្មោះ ស្រូយ ហុកសេង បានលស់ពីកន្លែងបញ្ចាំមក។ ប៉ុន្តែពេលឈ្មោះ ភន ថង យកលុយទៅលស់នោះ ឈ្មោះ ស្រូយ ហុកសេង ថា៖ តំលៃ៨០០$(ប្រាំបីរយដុល្លារ)ទើបព្រមលក់ម៉ូតូឲ្យ។ចំណែកឈ្មោះ ឃុត សុខុន ក៏បានទាមទារលុយពីឈ្មោះ ភន ថង វិញមិនបានហើយឈ្មោះ ភនថងគេចខ្លួនបាត់តែម្ដង។
លុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២០ និង០០នាទីទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលក្រាំងយ៉ូវឃាត់ខ្លួនឈ្មោះ ភន ថង ។
បញ្ជាក់៖ ឈ្មោះ ភន ថង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល កាលពីឆ្នាំ២០១៦ រយះពេល០១ឆ្នាំ ពីបទជួញដូរគ្រឿងញៀន៕ ឆ ដា