ប្រសាសន៍សំខាន់ៗ​ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ស្ពានកោះប៉ែន» ដែលជាស្ពានឆ្លងទន្លេថ្មី​ ឆ្លងពីក្រុងកំពង់ចាម​​-កោះប៉ែន ស្ថិតក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨

ចែករំលែក៖

ខេត្តកំពង់ចាម៖​ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសាងសង់ស្ពានឆ្លងទន្លេទាំងអស់ ដែលមាននៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ គ្មានស្ពានឆ្លងទន្លេឯណាធ្វើ៣ខែរួចទេ…..ពួកអាជាប់គុកវានិយាយអួតថា បើវាធ្វើវិញ តែ៣ខែទេ គឺរួចរាលើហើយ….!!! ខ្ញុំគ្រាន់តែប្រាប់ថា គ្រាន់តែដើម្បីឱ្យបេតុងគ្រឹះស្ពានរឹងល្អ ក៏ត្រូវការពេលរាប់ខែដែរ។

សម្តេចតេជោ ហ៊ុន សែន៖​ មានអាមួយក្រុមនោះនិយាយថា គេមិនឆ្លងស្ពាន«កោះប៉ែន»ដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលទេ គេសុខចិត្តដើរកាត់ខ្សាច់ និងហែលឆ្លងទឹក….!!! ហាាហាហាហាហា

សម្តេចតេជោ ហ៊ុន សែន សរសើរTVK ដែលមានភាពរីកចម្រើន និងបានLive ប្រសាសន៍សម្តេចនៅកោះប៉ែន និងបន្តផ្សាយផ្ទាល់គ្រប់កម្មវិធីសម្តេចនាពេលបន្តបន្ទាប់…!!!

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីយ៉ាងតិច១០ឆ្នាំ ឬ២អាណត្តិទៀត…..ខ្ញុំធ្វើជានាយករដ្ឋមន្ត្រីទាល់តែអាក្បត់ជាតិចង់បំផ្លាញសន្តិភាពវាដួលរលំរលត់រលាយអស់….!!!

សម្តេចតេជោ ហ៊ុន សែន៖ រឿងចុះហត្ថលេខាកាត់ដីឱ្យគេ(សម រង្ស៊ី-កុកស មេយួនសេរី) រឿងនេះមិនតូចទេ។
ក្រសួងមហាផ្ទៃ កំពុងសិក្សាស្រាវជ្រាវរឿងនេះ….ទោសក្បត់ជាតិ នឹងមិនអាចអត់ឱនឱ្យឡើយ។

សម្តេចតេជោ ហ៊ុន សែន សរសើរភេសជ្ជៈ(ប៉ូការីស្វេត) ជាផលិតល្អ សម្រាប់អ្នកហាត់កីឡា ចេញញើសអស់ជាតិទឹកច្រើន….!!!

សម្តេចតេជោ ហ៊ុន សែន៖ លោក សម រង្ស៊ី ធ្លាប់ចុះហត្ថលេខាចរចាសំងាត់ជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម(រដ្ឋាភិបាលវៀតណាម) ដោយបង្កលក្ខណៈងាយស្រួល​ឱ្យជនជាតិវៀតណាមរស់នៅកម្ពុជា និងសម្រួលឯកសារនានា ដើម្បីឱ្យជនជាតិវៀតណាមងាយស្រួលចូលសញ្ជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី១៧ ខែមីនាខាងមុខនេះ សម្តេចនឹងជួបមេដឹកនាំវៀតណាម នៅអូស្ត្រាលី។
សម្តេចនឹងសួរមេដឹកនាំវៀតណាមពីការចរចាសម្ងាត់រវាងសម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម…..!!! បើមិត្តវៀតណាមស្មោះត្រង់នឹងយើង គេនឹងប្រាប់យើង….!!!

សម្តេចតេជោ ហ៊ុន​ សែន នឹងដឹកសៀវភៅបណ្តាំក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ចំនួន២៥០០ច្បាប់ ទៅផ្តល់ជូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងញូហ្សេលែន ក្នុងពេលសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ពីថ្ងៃទី១៥-១៨ ខែមីនា ឆ្នាំ២០១៨។

...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការថែរក្សា-អភិរក្ស រទេះសេះ​ ដែលជាមធ្យោបាយដឹកជញ្ជូនមានវ័យចំណាស់មួយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print