ទំនាស់ពាក្យសម្តី រឿងដើរជាន់ជើង ក្លាយគំនុំសងសឹកកាប់សម្លាប់គ្នាឯង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ករណីមនុស្សឃាតដោយចេតនា ផ្តើមឡើងពីទំនាស់ពាក្យសម្តី ក្លាយជាគំនុំសងសឹក ដោយយកកាំបិតកកុកកាប់សម្លាប់បុគ្គលិករួមការងារជាមួយគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០និង៨នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ យាត សុផល ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅនៅភូមិរំចេក ឃំុតាប្រុក ស្រុកចំការលេី ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យឈ្មោះ ចៀន សុខចាន់ ហៅចាន់រះ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំជា មួយគ្នា ។ អ្នកទាំងពីរ ជាកម្មកររោងពុម្ភ ស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិកំពង់ធំ ឃំុកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

មុនពេលកេីតហេតុ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្មករទាំង១០នាក់ដេកមុងជាមួយគ្នា ។ លុះព្រឹកឡើង ជន រងគ្រោះក្រោកពីដំណេក ដើរជាន់ដៃជនសង្ស័យ រហូតទាស់សម្តីគ្នា ក្រោយមកមិនឃើញជនសង្ស័យមកធ្វើការទេ ដល់ពេលល្ងាចកម្មករទាំងអស់បានមកផ្ទះដល់ពេលយប់ នាំគ្នាដេកជុំគ្នាដូចសព្វមួយដង ។ លុះដេកលក់រាងខ្លួន នាវេលាម៉ោងកើតហេតុខាងលើ ជនដៃដល់បានយកកាំបិត កកុក កាប់ទៅលេីកជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ក្រោយកើតហេតុ កម្មករដូចគ្នាបានដេញតាមចាប់ រហូតមកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ដាត់ដំរីជាន់ខ្លា ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។

សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋានរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ត្រូវកម្លាំងនាំខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print