សមត្ថកិច្ចឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាម២នាក់ ដកហូតវត្ថុតាងមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់ដែលជាអ្នកកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរបន្ទាប់ពីអ្នកទាំងពីប្រព្រឹតបទល្មើសជាក់ស្តែង។

ការឃាត់ខ្លួននេះកាលពីថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១៦និង៣០នាទីរសៀលនៅចំណុចផ្ទះលេខ១៨Aផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ ស្ត្រីទាំងពីនាក់មានឈ្មោះ/១ ភន សោភា អាយុ១៨ឆ្នាំ ២/ឈ្មោះ សំរិត ណារិទ្ធ អាយុ៣៨ឆ្នាំ ទាំងពីនាក់ស្នាក់នៅផ្ទះលេខ១៨A ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ(ជាអ្នកសុីឈ្នួលកតឆ្នោតវៀតណាមឲ្យគេ)។

លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ថាមានករណីលេងល្បែងសុីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)ហើយលោកអធិការរងបានរាយការណ៍ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសុំគោលការចុះបង្រាប។លោកអធិការរងបន្តទៀតថា ក្នុងការចុះបង្ក្រាបនេះក៍មានមន្ត្រីសាលាខណ្ឌសែនសុខ ក្រឡាបញ្ជី ព្រះរាជអាជ្ញារងចូលរួមផងដែរជាក់ស្តែងឃាត់ខ្លួនបានស្ត្រីពីនាក់ខាងលើនិងដកហូតលុយខ្មែរចំនួន១០.៣០០០០រៀល ឧបកគិតលេខចំនួន២ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមចម្លើយសារភាពរបស់ស្ត្រីទាំងពីនាក់ខាងលើបានប្រាប់សមត្ថកិច្ចថា ពួកខ្លួនគ្រាន់តែជាអ្នកកត់សុីឈ្នួលឲ្យគេតែប៉ុណ្ណោះដោយបានប្រាក់ខែក្នុងម្នាក់១៨០ដុល្លា។

បច្ចុប្បន្នស្ត្រីទាំងនាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print