ក្រោយចម្រូងចម្រាសរឿង“ប៊ី​អាយជី​ និងខ្មោ​ចយ​ក្សធំ​” ត្រៀមចេ​ញទៅ​បាត់ដំ​បង និង​បន្ទាយ​មាន​ជ័យ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីទម្លាក់ពីរោងដោយមិនអស់ចិត្ត ភា​ពយន្តខ្មែរ​រឿង​ប៊ីអាយ​ជី និងខ្មោ​ចយ​ក្ស​ធំ” ត្រៀមចេញចាក់បញ្ចាំងនៅតាមបណ្តាខេត្តជាច្រើន។ ពេល​នេះផ​លិតករ​បានស​ម្រេច​ចិត​ប​ញ្ចេញភាព​យន្ត​ទៅ​ចាក់​បញ្ចាំងនៅ​រោង​ភាព​យន្ត​នាខេត្ត​បាត់ដំប​ង និ​ងបន្ទា​យមា​នជ័​យមុនពេលចេញទៅខេត្តផ្សេងទៀត។

កន្លងមកផលិ​តកម្ម​​​ ស៊ី​​ស្ដា​ បាន​​សម្ពោធ​​ខ្សែភា​ពយ​ន្ត​ខ្នា​ត​​ធំ​​​​របស់​​ខ្លួន​​​ គឺរឿង”ប៊ី​​អាយ​​ជី​​ និង​​​ខ្មោ​​ច​​​យក្ស​​​ធំ​” លើក​​ដំបូង​ កាលពីពាក់កណ្តាលខែ​កុម្ភៈ​បន្ទា​ប់ពី​ផលិតអ​ស់​ជាច្រើ​ន​ខែ និង​​ចំណាយ​​​​ដើម​​ទុ​ន​​ក្នុង​ការ​​ផលិត​​ជិត​​១០​​​ម៉ឺន​​​ដុល្លារ​​អាមេ​រិក​​។ក្រោយ​ចាក់​បញ្ចាំ​ងមិ​នបា​នប៉ុន្មា​នថ្ងៃ​ផង​លេច​ចេញ​ប្រតិ​កម្ម​ពីផលិ​តករ សិ​ល្បករ​ក្រោ​យពីភា​ពយ​ន្តទ​ម្លាក់​ម៉ោងប​ញ្ចាំង​ភាព​យន្ត​នេះដា​ក់ភាព​យន្តបរទេសជំ​នួ គ្រាដែល​ភាពយន្តនេះ​នៅមា​នអ្ន​កទ​ស្សនា​ច្រើន​និង​ទើប​ចាក់បញ្ចាំងមិ​នបាន​ប៉ុន្មា​នថ្ងៃ​ផង​នោះ។

ទោះជាយ៉ា​ង​ណាផលិ​តក​រភា​ពយ​ន្តនេះនៅ​បន្តជំ​ន្នះការលំបា​កដោ​យជំ​រុញឲ្យ​នាំភា​ព​យន្ត​បែបភ័​យរ​ន្ធត់​នេះទៅដ​ល់តំបន់ខេ​ត្តមួ​យចំនួ​ន ហើ​យបើ​កឆាក​នៅខេត្តដំបូ​ងចា​ប់ពី​ថ្ងៃទី១​៥ខែមី​នានេះ​គឺខេត្តបា​ត់ដំ​បង និងប​ន្ទាយ​មានជ័យ ។ នេះ​បើតា​មកា​រលើ​កឡើង​របស់តំណាង​ផលិ​តក​ម្ម។ ប្រភព​បន្ត​ថាកា​រចេ​ញចា​ក់ប​ញ្ចាំង​ភា​ពយ​ន្ត​រឿងប៊ីអា​យជី និ​ងខ្មោ​ច​យក្ស​ធំ”នេះគឺដើ​ម្បី រ​កប្រា​ក់ចំ​ណូល និងស្រ​ប​តាមកា​រ​សំណូមពរ​រ​បស់​អ្នកគាំ​ទ្ររឿងនេះផលិត​ករ​ និងសិ​ល្បក​របា​នអំ​ពាវ​នាវឲ្យ​ទស្ស​និកជ​នគាំ​ទ្រភា​ព​យន្តខ្មែរប​ន្តជួ​យលើ​កទឹក​ចិត្ត គាំ​ទ្រស្នា​ដៃផលិ​តដោ​យកូ​នខ្មែរនិង​ខិត​ខំស​ម្រិតសម្រាំ​ងខ្លាំ​ង និងបន្តចេញផលិតភាពយន្តថ្មីរបន្តទៀត។

គួរបញ្ជាក់ដែរថារឿង​ “​ប៊ី​អាយ​ជី​ និង​ខ្មោច​យក្ស​ធំ​” គឺ​ជា​ខ្សែ​ភាព​យន្ត​​ខ្មោច​​​ភ័យ​រន្ធត់​លង​បន្លាច​​ ជាមួយ​ឈុត​ឆាក​​កំប្លែង​​ ស្នេហា​អូន​បង​ និង​​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់​រំ​ជា​ច្រើន​ មាន​ការ​ចូល​រួម​សម្ដែង​ដោយ​លោក ឈី រដ្ឋា អ្នកនាង សុខ សោម៉ាវត្តី លោក BIG នាយ ក្រូច និង​តារា​សម្ដែង​ប្រុស​ស្រី​​ជាច្រើនផងដែរ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print