រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ត្រូវបានដកហូតតំណែង ក្រោយពេលដែលប្រធានាធិបតីមើលឃើញថា លោក មិនមានការផ្លាស់ប្តូរ អ្វីនៅក្នុងទំនាក់ទំនងជាមួយ រុស្ស៊ី កូរ៉េខាងជើង ក្នុងរយៈពេល១ឆ្នាំដែលលោកកាន់តំណែង។
ការដកតំណែងនោះសូម្បីតែ លោកTillerson ក៏មិនដឹងខ្លួនដែរ។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា៖ វិវាទផ្ទៃក្នុងជួររដ្ឋាភិបាលអាមេរិក កាន់តែខ្លាំងឡើងៗ ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ ។
រយៈពេលជាង១ឆ្នាំកន្លងមក នៅពេលដែលប្រធានាធិបតីដូណាលត្រាំបានហៅលោក Tillerson មកអង្គុយនៅលើកៅអី ការបរទេស គឺជារឿង ដ៏ភ្ញាក់ផ្អើលសម្រាប់ លោក Tillerson ។ ពេលនោះលោក កំពុងតែដឹកនាំក្រុមហ៊ុនប្រេង ដ៏ធំនៅអាមេរិក ហើយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍន៍ទីផ្សានៅក្រៅប្រទេស។
ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មាន ពីក្រសួងការបរទេសអាមេរិក បានប្រកាសឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson មិនមានភាពរីកចំរើននៅក្នុងគោលនយោបាយ ការបរទេសជាមួយរុស្ស៊ី ក៏ដូចជានៅឧប្បទ្វីបកូរ៉េ។
ការដកហូតតំណែងលោក Tillerson ត្រូវបានគេព្យាករណ៍តាំងពីចុងឆ្នាំ២០១៧ ដោយសារតែលោក តែងតែជំទាស់ទៅនឹងគោលនយោបាយដឹកនាំរបស់ លោកត្រាំ។ ប៉ុន្តែលោក ត្រាំ នៅតែការពារ លោកTillerson ដោយ ពេលនោះលោកត្រាំបានបញ្ជាក់ថា ៖លោកមិនបានឮដោយផ្ទាល់ ពីរដ្ឋមន្ត្រីការបរទេសនៅពាក្យពេជន៍មិនល្អនោះឡើយ ហើយព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងនោះជារឿងមិនពិត។
ការដកតំណែងរដ្ឋមន្ត្រីការបរទេស Rex tillerson ដោយលោកត្រាំបានសរសេរដោយខ្លីនៅក្នុងបណ្តាញសង្គម Twetter ថា អរគុណលោកTillerson ដែលបានបំពេញការងា បំរើប្រទេសជាតិ ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស ។ លោកត្រាំមិនបាន បង្ហាញពីមូលហេតុណាមួយនោះឡើយ។
ការសម្រេចដកហូតតំណែងរដ្ឋមន្ត្រីការរទេស របស់អាមេរិក ក្នុងពេលដែលអាមេរិកកំពុងតែត្រៀមក្ខណះពិភាក្សាជាន់ខ្ពស់ រវាងលោកត្រាំនិង លោកគីមជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភាខាងមុខ។
ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកក៏ត្រូវដកហូតតំណែងផងដែរក្រោយពេលដែលលោក បាននិយាយ លើបញ្ហាដកតំ ឭណែងរដ្ឋមន្ត្រីការបរទេស Tillerson។
កាលពីថ្ងៃទី១៣ខែមីនា រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកSteve Goldstein ត្រូវបានដកហូតតំណែង ក្រោយពេល ថ្លែងសន្តរកថា ខុសជាមួយនិងព័ត៌មាននៅសេតវិមាន ពាក់ព័ន្ធនិងការដកតំណែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Rex tillerson ។
មន្ត្រីសេតវិមាន និងក្រសួងការបរទេស អាមេរិកបានប្រកាសថា ប្រធានាធិបតីដូណាលត្រាំ បានសម្រេច ថារដ្ឋលេខាធិការ ក្រសួងការបរទេស Steve Goldstein ត្រូវតែចាកចេញ។ នៅពេលនេះ មិនដឹងពីមូលហេតុពិតប្រាកដ ដែល ដកហូតតំណែង រដ្ឋលេខាធិការក្រសួងការបរទេសនោះឡើយ ប៉ុន្តេ កន្លងមកលោក Steve Goldsteinបានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា រដ្ឋមន្ត្រីការបរទេស Rex Tillerson មិនដឹងពីមូលហេតុថាខ្លួនត្រូវដកហូតដំណែងនោះឡើយ។
រដ្ឋាភិបាល ដូណលត្រាំកំពុងតែប្រឈមនិងការបាត់បង់មន្ត្រីមានបទពិសោធន៍ ជាបន្តបន្ទាប់ ដោយមន្ត្រីជាន់ខ្ពស់ជាច្រើន បើមិនលាលែងពីដំណែង ក៏រងការដកហូតដំណែងផងដែរ ។ ភាគច្រើន មន្ត្រីអាមេរិកដែលត្រូវដកហូតដំណែងគឺប្រឆាំងនិង គោលនយោបាយដឹកនាំរបស់លោកត្រាំ ពិសេស គឺនយោបាយសេដ្ឋកិច្ច ដែលលោកត្រាំទើបតែចុះហត្ថលេខាកន្លងមកថ្មីៗ៕
ដោយ៖ ម៉ែវ សាធី