ក្រុមជំនាញ​ខាង​ទទួល​ទិញ​របស់​ចោរ​ ឥឡូវ​អាច​ជាប់​គុក​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនក្រុមទទួលផលចោរកម្មពោលគឺទិញវត្ថុតាងពីចោរគ្មានឯកសារត្រឹមត្រូវ យកមកលក់និងចែកចាយបន្តរចំនួន០៦នាក់មកសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។

នៅរសៀលថ្ងៃទី១៤ មីនា លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងបានសម្រេចធ្វើការចោទប្រកាន់ក្រុមទទួលផលចោរកម្មទាំង០៦នាក់ ក្រោមបទចោទ” ទទួលផលចោរកម្មមានស្ថានទម្ងន់ទោស” តាមមាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៤០១។ បទល្មើសនេះកំណត់ផ្តន្ទាទោស០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ជនត្រូវចោទមានទី០១ឈ្មោះ តេង លី ហៅម៉ូម ភេទប្រុស  ទី០២ ឈ្មោះសេង បូរិទ្ធ ភេទប្រុស ទី០៣ឈ្មោះហេង ភក្តី ហៅម៉ាប់ ភេទប្រុស ទី០៤ឈ្មោះយន់ សំអឿន ហៅចាន់ អឿន ភេទប្រុស ទី០៥ឈ្មោះលន់ វាសនា ហៅ ស្នា ។

សូមជម្រាបថា៖ក្នុងរយះពេលបីថ្ងៃកម្លាំងព្រហ្មទណកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ាស្នងការរងនគរបាលខេត្តកណ្តាលទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមចោរប្លន់ជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។

វត្ថុតាងចាប់យកបានម៉ូតូ១៦គ្រឿង ស្លាកលេខមួយចំនួនធំ និងសម្ភារះពាក់ពន្ធ័និងផ្លាស់ប្តូរមួយចំនួនធំទៀត៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print