ភ្ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យ San Mateo College of Silicon Valley នៃសាហរដ្ឋអាមេរិក ក្រោមអធិបតីភាពឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកបណ្ឌិតJing Luan សាកលវិទ្យាធិការ San Mateo Colleges of Silicon Valley នៃសាហរដ្ឋអាមេរិក។
លោកលី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិក៏ ដូចជាការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយនឹង កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ ដែលមានបម្រើសេវាកម្មធំៗ ចំនួន ០៣ រួមមាន៖
១.បញ្ជូនសិស្ស-និស្សិតឆ្នើមប៊ែលធី និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍លោក លី ឆេង
២.បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅទូទាំងប្រទេស ទៅសិក្សានៅក្រៅប្រទេស ដោយ បង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗដោយខ្លួនឯង
៣.បញ្ជូនបុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស
តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូនសិស្ស-និស្សិតទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៨៤នាក់ ក្នុងនោះ ចក្រភពអង់គ្លេស ១០នាក់ អាមេរិក ០៤នាក់ សិង្ហបុរី ៣៩នាក់ ចិន ០៩នាក់ ថៃ ១១នាក់ កាណាដា ០១នាក់និង និស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ១០នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
លោកបានមានប្រសាសន៍បន្ថែមថា៖ កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៣២ រួចមកហើយរួមមាន៖
-ទី១៖ ប្រទេសអង់គ្លេស ចំនួន៤៖ ១.សាកលវិទ្យាល័យ Regent’s University London ២.សាកលវិទ្យាល័យ York Saint John ៣.មហាវិទ្យាល័យ Cambridge Tutors College និង៤.មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS។
-ទី២៖ សហរដ្ឋអាមេរិក ចំនួន៥៖ ១.មហាវិទ្យាល័យ Shoreline Community College ២. Edmonds Community College ៣. Education First (EF) ៤. McGraw Hill Education និង៥. មជ្ឈមណ្ឌលតេស្តអន្តរជាតិ TOEFL&GRE។
-ទី៣៖ ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB)។
-ទី៤៖ ប្រទេសចិនចំនួន១០៖១.សាកលវិទ្យាល័យ Guangxi Medical ២.Guangxi University of Foreign Languages ៣.Guangxi University of Nationalities ៤.Guilin University of Technology ៥.Guilin University of Aerospace Technology ៦.Guilin Institute of Tourism ៧.Youjiang MedicalUniversity for Nationalities ៨.Guizhou Medical University ៩.សាកលវិទ្យាល័យ WUHAN និង១០.សាកលវិទ្យាល័យ Guangxi Teachers Education។
-ទី៥៖ ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF ២.សាកលវិទ្យាល័យ Sangmyung និង ៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។
-ទី៦៖ ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យ HOSEI និងសាកលវិទ្យាល័យ Fukui។
-ទី៧៖ ប្រទេសម៉ាឡេស៊ី ចំនួន២៖ ១.សាកលវិទ្យាល័យ Kuala Lumpur University និង ២.សាកលវិទ្យាល័យ Taylor University។
-ទី៨៖ ប្រទេសថៃ ចំនួន៤៖ ១.សាកលវិទ្យាល័យ ASSUMPTION ២.សាកលវិទ្យាល័យ Bangkok ៣.University of the Thai Chamber of Commerce និង ៤.សាកលវិទ្យាល័យ RAJAMANGALA។
ទី៩៖ ប្រទេសកាណាដា ចំនួន១៖ សាកលវិទ្យាល័យ Canada West
ថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀតជាមួយ San Mateo Colleges of Silicon Valley នៃសហរដ្ឋអាមេរិក។
បន្ទាប់មកលោកបណ្ឌិត Jing Luan សាកលវិទ្យាធិការ San Mateo Colleges of Silicon Valley បានមានប្រសាសន៍ថា៖ លោកពិតជាមានក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យរបស់លោកបានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។
នាឱកាសនោះដែរលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹង San Mateo Colleges of Silicon Valleyមកពីសហរដ្ឋអាមេរិក។
ការចុះ MOU នេះ សាកលវិទ្យាល័យទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិតកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។
ជាទីបញ្ចប់ លោក លី ឆេង និងលោកបណ្ឌិត Jing Luan បានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ៕