ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅស្រុកស្រីសន្ធរ កំលាំងជំនាញ សហការជាមួយកម្លាំងជំនាញអធិការ ដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន១១នាក់ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង១១នាក់ដែលត្រូវ ចាប់ខ្លួន ៖
១-ឈ្មោះ ផន ភាព ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយត្បូង ឃំុស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ
២-ឈ្មោះ ង៉ែត ផេងលី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែកតាទន់ ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។
៣-ឈ្មោះ ចំរេីន ប៊ុនថង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រែកតាបែន ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។
៤-ឈ្មោះ ម៉េង វី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទាបត្រី ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។
៥-ឈ្មោះ ច្រាច់ អ៊ាវ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រះប្រសប់ ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។
៦-ឈ្មោះ រឿម ហ៊ាប ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិស្វាយ ឃំុស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
៧-ឈ្មោះ សុខ ឆៃយ៉ុត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រះប្រសប់ ឃំុព្រះប្រសប់ ស្រុខ្សាច់កណ្តាល។
៨-ឈ្មោះ ឃឿន ខេមរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកតាទន់ ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។
៩-ឈ្មោះ ភឿន សុក ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រែកតាបែន ឃំុព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។
១០-ឈ្មោះ រ៉េត ចាន់ណា ភេទប្រុស នៅភូមិសំបកមាន សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វា
១១-ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិិព្រែកតាទន់ ឃំុព្រញប្រសប់ ស្រុកខ្សាច់កណ្តាល។
ក្រោយការឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាង: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន៨កញ្ចប់(ធំ០៥កញ្ចប់ និងតូច០៣ កញ្ចប់) ទូរស័ព្ទដៃ១២គ្រឿង ម៉ូតូ០៧ និងឧបករណ៍សេពមួយចំនួន។
បច្ចុប្បន្នកំលាំជំនាញកំពង់សាកសួរនៅស្នងការដ្ឋានខេត្តដើម្បីបន្តនិតិវិធីទៅតុលាការ ៕ វណ្ណៈ