នគរបាលស្រុកមង្គលបុរីឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបុរីចាប់ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលជនសង្ស័យលិចមុខនៅក្នុងភូមិ ក្រោយពីប្រព្រឹត្តបទល្មើសគាស់ទម្លុះទម្លាយចូលផ្ទះអ្នកស្រុកលួចយកទ្រព្យសម្បត្តិរត់គេចខ្លួនអស់រយៈពេលជាង១ឆ្នាំ រួចមកនោះ។

IMG_6862

កម្លាំងនគរបាលស្រុកមង្គលបុរីចាប់ឃាត់ខ្លួនជនសង្ស័យធ្វើឡើងដោយអនុវត្តតាមដីការបស់តុលាការបង្គាប់ឱ្យចាប់ខ្លួនចេញដោយ ចៅក្រមស៊ើបសួរ លោក ថៃគិម មុនី ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ក្នុងបទល្មើសឧក្រិដ្ឋ  លួចមានស្ថានទម្ងន់ទោស ដែលជនសង្ស័យប្រព្រឹត្តបទល្មើស និងធ្វើសកម្មភាព កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ហួន ញ៉ាន ភេទប្រុស​ អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ គឺនៅថ្ងៃនេះកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី  ហើយនិងគ្រោងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកទៅ អនុវត្តតាមច្បាប់ ។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី ប្រាប់ឱ្យដឹងថា ក្នុងរយៈ ពេលប៉ុន្មានខែចុងក្រោយនេះបទល្មើសគ្រប់ប្រភេទនៅស្រុកមង្គលបុរីមានការស្ងប់ស្ងាត់ ដោយសារតែមុខសញ្ញាជនល្មើសត្រូវបានកម្លាំងនគរបាលបានចុះប្រតិបត្តិការស្វែងរកចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់។ ទន្ទឹមដែលកម្លាំងនគរបាលស្រុកមង្គលបុរី បាននិងកំពុងរិតបន្តឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព នៅតាមមូលដ្ឋានដោយប្រើប្រាស់វិធានការបង្ការទប់ស្កាត់​​ និងចេញល្បាតជាប្រចាំជាដើមនោះ​ ៕

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print