ភ្នំពេញ៖ លោក ធុយ សុខន អភិ បាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបាន ដឹកនាំមន្ដ្រីក្រោមឱវាទ និងជំនាញចុះ ពិនិត្យ និងជំរុញការស្ថាបនាស្ដារប្រឡាយ និងដាក់លូដើម្បីរំដោះទឹកចៀសវាងការ លិចលង់នៅរដូវភ្លៀង ។
ការចុះពិនិត្យនិងជំរុញការស្ដារ ប្រឡាយមេមួយខ្សែដ៏ធំនេះធ្វើឡើងកាល ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិត នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ជាមួយគ្នានោះលោក អភិបាលក៏បានសំណូមពរឱ្យប្រជាពល រដ្ឋចូលរួមទាំងអស់គ្នាដើម្បីឱ្យរាជធានី ភ្នំពេញរបស់យើងល្អស្រស់បំព្រង និង លែងលិចលង់នៅរដូវភ្លៀងនៅឆ្នាំខាង មុខ ។
លោកអភិបាលខណ្ឌបានបន្ដថា ខណ្ឌ ឫស្សីកែវជាខណ្ឌមួយដែលមានផ្ទៃដី ទំនាប(ទាបជាងខណ្ឌដទៃ) ហើយក៏ជា តំបន់សម្រាប់រំដោះទឹកដ៏សំខាន់ចេញពី ក្នុងរាជធានីភ្នំពេញ ជាពិសេសរំដោះទឹក ពីខណ្ឌដូនពេញ និងខណ្ឌទួលគោកទាំង២ ខាងលើនេះបានហូរមកតាមប្រឡាយ អូរបាក់ទូកឆ្ពោះទៅប្រឡាយអូរវែងទើប ធ្លាក់ចូលស្ថានីយបូមទឹកទំនប់កប់ស្រូវ។ ទន្ទឹមនឹងនោះលោកបានអភិបាលខណ្ឌ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ស្ដារប្រឡាយរំដោះទឹកខាងលើនេះ ហើយ នៅពេលខាងមុខប្រឡាយរំដោះទឹកដ៏ សំខាន់នេះអាចនឹងមានផ្លូវអមសងខាង ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជា ពលរដ្ឋចៀសវាងការកកស្ទះចរាចរណ៍ ផងដែរ ។
បញ្ហាទាំងអស់ខាងលើនេះមិនមែន តែអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឬជំនាញ តែឯងនោះទេ បើគ្មានការចូលរួមពីបង ប្អូនប្រជាពលរដ្ឋ ៕
ដោយ៖ អារុណរះ