កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបក្រុមជនទុច្ចរិតជួញដូរសត្វព្រៃនៅ​ដែនជម្រកសត្វព្រៃភ្នំព្រេច​ ចាប់យកសត្វស្វាប្រភេទស្វា​ ស្រូវ៣២ក្បាល​

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦៤ កាលពី​ វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា​ ឆ្នាំ​២០១៨​ បាន​បង្រ្កាបបទល្មើសបរបាញ់សត្វព្រៃល្មើសច្បាប់នៅចំណុចភ្នំបត់ ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយដកហូតបានសត្វស្វាស្រូវ ចំនួន៣២ក្បាល ក្នុងនោះបានងាប់អស់ចំនួន៨ក្បាល និងដកហូតបានម៉ូតូចំនួន២គ្រឿង ខណៈជនសង្ស័យបានរត់គេចខ្លួនបាត់អស់។

លោកហាន សាខន នាយកដែនជម្រកសត្វព្រៃភ្នំព្រេចបានឲ្យដឹងថា​ ជនសង្ស័យ​បានប្រើប្រាស់​ម៉ូតូ​ពីរគ្រឿង​ជាមធ្យោ​បាយ​ ១គ្រឿង​ម៉ាកExciter​ ពណ៌ក្រហម​ និង១គ្រឿងទៀត​ ប្រភេទ​ឆ្លាមកែច្នៃ​ ។​ លោកបន្តថា​ ដោយមានការសង្ស័យ​ ក៏ហៅអោយឈប់ឆែកឆេរ​ ស្រាប់តែ​ពួកគេដឹងខ្លួន​ បម្រុង​ រត់គេច​ តែត្រូវកម្លាំងដេញចាប់បានម្នាក់​ និងម្នាក់ទៀតរត់​ គេចចូលព្រៃបាត់​ ។ ក្នុងនោះកម្លាំងចាប់យកវត្ថុតាងសត្វស្វាចំនួន​ ៣២ក្បាល​ និងងាប់៨ក្បាល​ ជាប្រភេទស្វាស្រូវ​ ។

បច្ចុប្បន្នវត្ថុតាងម៉ូតូ២គ្រឿង មន្រ្តីជំនាញបានយកទៅរក្សា​ ទុក​នៅស្នាក់ការមេម៉ង់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ រីឯសត្វដែល​ ងាប់មន្រ្តីជំនាញបានដុតបំផ្លាញចោល ហើយសត្វស្វានៅរស់ ត្រូវលែងចូលទៅក្នុងព្រៃធម្មជាតិវិញ៕​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print