រឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ”សម្តែងដោយតារា ៣ប្រទេស ខ្មែរ ថៃ ឡាវសម្ពោធចាក់បញ្ចាំង

ចែករំលែក៖

​ភ្នំពេញ៖ ក្រោយពីTrailer នៃភាពយន្តខ្នាតធំរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ”ដែលចូលរួមសម្តែង ៣ប្រទេស ខ្មែរ ថៃ និង ឡាវ ដែលកំពុងទទួលបានកាចាប់អារម្មណ៍នោះ បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី១៦ខែមីនានេះនៅ Legend Cinema សាខា Exchange Square Mall ។
​កម្មវិធីខាងលើមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីឈ្មោះកម្ពុជាជាច្រើនរូបពិសេសវត្តមានតារាសម្តែងមកពីប្រទេសថៃ និងឡាវចូលរួមផងដែរ។ ភាពយន្តខ្នាតធំរឿង “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year” នេះនឹងមានដាក់បញ្ចាំងជាផ្លូវការក្នុងថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅភ្នំពេញនិងខេត្តសំខាន់ៗមួយចំនួនទៀត។
លោកអ៊ិន សុភិនអគ្គនាយកផលិតកម្មមហាហង្សបានបញ្ជាក់ថា សាច់រឿងនេះនឹងធ្វើអោយទស្សនិកជនជក់ចិត្តឌិតអារម្មណ៍ជាមួយឈុតឆាកពិសេសៗជាច្រើន ទាក់ទងនឹងប្រពៃណីរបស់ ៣ប្រទេសនោះតែម្តង ។ លោកបញ្ជាក់ថាអ្នកទស្សនាភាពយន្តនេះនឹងហាក់មានអារម្មណ៍មានសេចក្តីសុខដោយភាពញញឹមចាប់តាំងពីដើមរហូតដល់បញ្ចប់រឿង។ លោកថាទាំងសាច់រឿងល្អ តារាសម្តែងល្បី ក្រុមការងារផលិតមានបទពិសោធន៍ និងទុនចំណាយខ្ពស់ គឺពិតជាធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍ហើយលោក និងសិល្បករទាំងអស់ពិតជារំពឹងថានឹងទទួលបានជោគជ័យគ្រាដែលប្រកាសចាក់បញ្ចាំងនៅកម្ពុជា។
​រឿង“អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” ឬ “Memories Of New Year”ត្រូវបានចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបមានតារាសម្តែងកម្ពុជាលោក ខាត់ វ៉ៃហាំង តារាសម្តែងថៃលោក ឆាគីត យ៉ែមណាម,កញ្ញាណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត,កញ្ញា ឌីលក្ខលក្មី និងតារាសម្តែងប្រុសស្រីល្បីឈ្មោះទាំងបីប្រទេសជាច្រើនទៀត។
តារាសម្តែងថៃ លោក ឆាគីត យ៉ែមណាម បានបញ្ជាក់ថាលោកពិតជារីករាយដែលបានចូលរួមសម្តែងភាពយន្តជាមួយតារាកម្ពុជា និងឡាវហើយលោកពិតជាមានអារម្មណ៍ប្លែកដែលបានមកកម្សាន្តលើទឹកដីកម្ពុជាជាថ្មីផងដែរ។ លោករំពឹងថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅកម្ពុជាដូចគ្នាទៅនឹងការគាំទ្រជាច្រើននៅប្រទេសថៃ និងឡាវផងដែរ៕
ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print