រថយន្តហ៊ីយ៉ានដាយបើកបត់មិនប្រយ័ត្នជ្រុលទៅបុក រថយន្ដកូឡូឡាផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ និងបង្កឲ្យមនុស្សម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដម៉ាកហ៊ីយ៉ានដាយមួយគ្រឿង បានបើក បត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ដកូឡូឡា បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបង្កឲ្យមនុស្សម្នាក់របួស ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃសុក្រ ១៥រោច ខែផល្គុន​ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ២១៧ កែងផ្លូវ៦០ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ  រាជធានីភ្នំពេញ ។
តាមសម្ដីម្ចាស់រថយន្ដកូឡូឡា ដែលរងគ្រោះបានប្រាប់ឲ្យដឹងថា រថយន្ដរបស់គាត់ជារថយន្ដតាក់ស៊ីម៉ាក កូឡាឡា ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ 2C-8925 ដោយបានដឹកភ្ញៀវចំនួន៥នាក់ចេញពីខេត្ដតាកែវ​ ឡើងមកភ្នំពេញ និងបានតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងមកជើង  ។  លុះមកដល់ផ្លូវបត់ឡើងទៅផ្លូវ៦០ម៉ែត្រក៏មានរថយន្ដម៉ាក ហ៊ីយ៉ានដាយមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ3B-3707 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីរជើងទៅត្បួង បានបត់ឆ្វេងទៅផ្លូវ៦០ម៉ែត្រដោយល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ដម៉ាក កូឡូឡា ពេញទំហឹងតែម្ដងបណ្ដាលឲ្យអ្នកជិះក្នុងរថុន្តរងរបួសបាក់ដៃម្នាក់ ចំណែក៤ មិនមានការរងបួសនោះទេ និងរងការខូចខាតរថយន្ដផ្នែកខាងមុខស្ទើរទាំងស្រុង ។
ចំណែកតៃកុងរថយន្តបង្ករក្រោយពីររកើតហេតុបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print