ឆក់មិនបានហើយខាតទាំងម៉ូតូមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាត្រូវបានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងមកឆក់កាបូបលុយតែមិនបានសម្រេចបណ្តាលអោយដួលម៉ូតូហើយទុកចោលឡើងម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃសុក្រ១៥រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី១៦ខែមីនាឆ្នាំ២០១៨ នៅចំណុចខាងលិចស្តុបផ្សារដើមគ តាមបណ្តោយផ្លូវមុន្នីររ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះគុតកើន ភេទប្រុសអាយុ២២ ឆ្នាំមុខរបរលក់ដូ ស្នាក់នៅសង្កាត់បឹងទំពុង  ខណ្ឌមានជ័យ ទី២ឈ្មោះ អែ សៀងហៃ ភេទប្រុសអាយុ២២ ឆ្នាំ ស្នាក់នៅជាមួយគ្នា។

តាមសម្តីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកtoday ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1FN 0400 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៧  ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញGW 1619 មកពីក្រោយស្រាប់តែធ្វើសកម្មភាពឆក់ការបូបលុយដែលរូបគាត់ទុកក្នុងមួកសុវត្តិភាពតែមិនបានសម្រេចធ្វើអោយជនសង្ស័យជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលនៅខាងមុខបណ្តាលអោយដួល ភ្លាមនោះជនសង្ស័យក៏បានរត់ឡើងម៉ូតូប័ក្សពួកមួយគ្រឿងទៀតគេចខ្លួនបាត់បន្សល់ម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យយកប៉ុស្តិ៍នគរបាលរដ្ឋបាលទំបន់ទឹកដើម្បីកំណត់មុខសញ្ញា៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print