សាហាវណាស់ ជិះម៉ូតូដេញកាប់សម្លាប់យុវជនម្នាក់ពីក្រោយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនម្នាក់ ត្រូវជនមិនស្គាល់មុខកាប់កាប់ពីក្រោយចំកញ្ចឹងក ខណៈកំពុងជិះម៉ូតូត្រឡប់មកផ្ទះ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យពុំស្គាល់អត្ដសញ្ញាណរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ១៨ ថ្ងៃខែឆ្នាំកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១​គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ។

រហូតមកដល់វេលាម៉ោង១៩ ខែឆ្នាំដដែល ជនរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ លុះជិះមកដល់ចំណុចកើតហេតុ ខណៈក៏ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំពីក្រោយ​ចំកញ្ចឹង.ក បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច រត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន សហ ការជាមួយនគរបាលផ្នែកនគរបាលយុត្ដិធម៌ស្រុក បានចុះទៅធ្វើការហ៊ំព័ទ្ធកន្លែងកើតហេតុ រួចធ្វើការពិនិត្យកសាងសំណុំរឿងដើម្បីស៊ើបអង្កេតស្រាវជ្រាវស្វែងរកជនដៃដល់ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print