អាណិតណាស់ ក្រីក្រហើយត្រូវរថយន្តបុកស្លាប់ គេចមិនទទួល ខុសត្រូវទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈកំពុងជិះកង់ ក៏ស្រាប់តែមានរថយន្តបើកក្នុងល្បឿនយ៉ាងលៀនបុកចំពីក្រោយ បណ្ដាល អោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥  ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅលើ់ផ្លូវជាតិលេខ២២២ ត្រង់ចំណុចខាងលិចស្ពានកណ្តាល ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតនៅភូមិថ្នល់បែកខាងកើត ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម  ។

ប្រភពព័ត៌មានបានអោយដឹងថា  ស្ត្រីរងគ្រោះ(ស្លាប់) ឈ្មោះស៊ិន រ៉ន អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម  ។ ចំណែកអ្នក បើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។

ប្រភពព័ត៌មានបន្តថា ថ្ងៃកើតហេតុគេឃើញស្ត្រីរងគ្រោះធ្វើ ដំណើរដោយកង់តាមចំណុចផ្លូវខាងលើ លុះបន្តិចក្រោយមក មានរថយន្តមិនស្គាល់ម៉ាកបើកយ៉ាងលឿន បុកចំពីក្រោយបណ្ដាលអោយស្ត្រីរងគ្រោះដួលស្លាប់នៅលើថ្នល់ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានត្រឹមនាំគ្នាចុះមកពិនិត្យ សព ខណៈរថយន្តបង្កហេតុបើកគេចមិនទទួលខុសត្រូវតាមច្បាប់ ។ សពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕   វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print