មន្ដ្រី​ពេទ្យសត្វ​ខេត្ដកោះកុង​ថា​ពុំ​មាន​សិទ្ធិ​ពិនិត្យ​សាច់​មាន់​សាច់​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​

ចែករំលែក៖

​ខេត្ដកោះកុង​៖​ មន្ដ្រី​ការិយាល័យ​ បសុសត្វ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ដកោះកុង​បាន​ថ្លែង​ថា​ ករណី​នាំ​ចូល​សាច់​មាន់​ជង្គង់​មាន់​ សាច់​ ជ្រូក​ខូចគុណភាព​ និង​ជាតិ​គីមី​ តាម​ច្រក​ អន្ដរជាតិ​ចាំ​យាម​ខាង​បសុសត្វ​ពុំ​មាន​សិទ្ធិ​ក្នុង​ពិនិត្យ​នោះ​ទេ​ ។​

2(286)

​លោក​ ខៀវ​ កា​និ​ត​ ប្រធាន​កា​រិ​យា​ ល័យ​បសុសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ដកោះកុង​បាន​ថ្លែង​ថា​ ករណី​ត្រួតពិនិត្យ​នេះ​ គឺ​មន្ដ្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ជា​អ្នកមាន​តួនាទី​ ចំណែក​ខាង​លោក​គឺ​គេ​ហៅ​ទៅ​ សហការ​ពេល​មាន​ករណី​ទ្រង់ទ្រាយ​ធំ​តែ​ប៉ុណ្ណោះ​ ។​ ចំណែក​ការ​ដាក់​លក់​ស្លាប​ មាន់​ ជង្គង់​មាន់​ និង​សាច់​ជ្រូក​ទាំងនោះ​ នៅ​ក្នុង​ផ្សារ​នានា​ ពិសេស​គឺ​នៅ​ផ្សារ​ ដងទង់​នោះ​ខាង​លោក​ធ្លាប់​បាន​ចុះ​ទៅ​ ត្រួតពិនិត្យ​ដែរ​តែ​អាជីវករ​ទាំងនោះ​ចេះ​ តែ​លួច​នាំ​ចូល​យក​មក​លក់​ ហើយ​ខាង​ លោក​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ត្រួតពិនិត្យ​នោះ​ទេ​ ។​

​តែ​យ៉ាងណា​ក៏​ដោយ​បើ​តាម​លោក​ ប្រធាន​ការិយាល័យ​រូប​នេះ​ថា​ ករណី​នេះ​ លោក​នឹង​ធ្វើ​របាយការណ៍​សុំ​យោបល់​ទៅ​ប្រធាន​លោក​ដើម្បី​រក​ចំណាត់ការ​ក្នុង​ ការ​ទប់ស្កាត់​ ។​

​សូម​បញ្ជាក់​ថា​ បញ្ហា​ជង្គង់​មាន់​ ស្លាបមាន់​ និង​សាច់​ជ្រូក​ខូចគុណភាព​ និង​សម្បូរ​ជាតិ​គីមី​នេះ​ បច្ចុប្បន្ន​វា​បាន​ ក្លាយជា​ចំណោទ​ និង​ការ​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ដកោះកុង​ ព្រោះតែ​មានការ​បណ្ដែតបណ្ដោយ​ ឱ្យ​នាំ​ចូល​យ៉ាង​អនាធិបតេយ្យ​ក្រោម​ការ​ បើកដៃ​ពី​សមត្ថកិច្ច​ប្រចាំ​ច្រក​ចាំ​យាម​ ដោយ​មិន​បាន​គិតគូរ​ពី​សុខភាព​របស់​ ប្រជាពលរដ្ឋ​នោះ​ទេ​ ។​

​ចំពោះ​បញ្ហា​ទាំង​អស់នេះ​នគរវត្ដ​ ធ្លាប់​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ ខាង​មន្ដ្រី​កាំកុងត្រូល​ជា​ច្រើន​លើក​ច្រើន​សា​ដែរ​ តែម​ន្ដ្រី​ទាំង​អស់នោះ​ហាក់​គេច​ វេះ​មិន​ផ្ដល់​បទ​សម្ភាសន៍​ ដោយ​យក​ លេស​ជាប់រវល់​ និង​ជាប់​ប្រជុំ​រហូត​ ៕​

2(2876)

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print