បែកធ្លាយមន្រ្តីបរិស្ថាន៦នាក់ ការពារព្រៃឡង់យកទទួលសំណូកពីម្ចាស់គ្រឿងចក្រពណ៌ខៀវ ចំនួន៣០០ដុល្លារ ជាថ្នូរនឹងការដោះលែងទៅវិញ 

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក អេង ភីរ៉ុង ប្រធានមន្ទីបរិស្ថានខេត្ត បញ្ជាឲ្យកូនចៅចុះទៅចាប់គ្រឿងចក្រពណ៌ខៀវម្តងទៀត ទាំងតក់ក្រហល់ ក្រោយពេលដឹងដល់លោកអភិបាលខេត្ត តែមិនបានបង្ក្រាបគ្រឿងចក្រខាងលើនោះទេ បែទៅចាប់គ្រឿងចក្រពណ៌លឿង ដែលកំពុងគាស់កាយគល់ដីបុស្បទៅវិញ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃសៅ ១កើត ខែចេត្រ ឆ្នាំរកា នព្វសិក្វ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ទើបកម្លាំងបរិស្ថានចុះទៅរុករកម្តងទៀត ខណៈគេឃើញគ្រឿងចក្រពណ៌ខៀវ នៅកំពុងលាក់ពួន នៅចំណុចភូមិទាល់ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ។

បច្ចុប្បន្នមន្ត្រីបរិស្ថានកំពុងតែរុករកគ្រឿងចក្រមួយគ្រឿង ពណ៌លឿងមួយគ្រឿងទៀត ដែលជាដៃគូរតែមួយជាមួយ ពណ៌ខៀវ ដែលជារបស់លោកច្រៀង សុផាណិត ហៅឌី ជាអ្នកគ្រប់គ្រង ហើយអាងខ្នងម្ចាស់ជាអ្នកធំនៅភ្នំពេញ ។

ប្រភពព័ត៌បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា លោក អេង ភីរ៉ុង បានបញ្ចាឲ្យកូនចៅរបស់លោកធ្វើការចុះរុករកគ្រឿងចក្រខាងលើជាថ្មីម្តងទៀត ដែលបង្ក្រាបដោយមន្ត្រីប៉ុស្ត៍ឃុំអន្លុងភេ បញ្ជាដោយលោកអភិបាលស្រុក កាលពីរថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នេះត្រូវបានប្រគល់ឲ្យទៅខាងមន្ត្រីបរិស្ថាន ជាអ្នកទទួលយកមកគ្រប់គ្រងព្រោះជាដែនសមត្ថកិច្ចរបស់គេ ក្រោយពីរបង្ក្រាបបានមួយចំអិនកំពិស ក៍ដោះលែងទៅវិញស្ងាត់ៗ មិនឲ្យលោកអភិបាលខេត្តដឹងនោះទេ ថ្នូរនឹងទឹកប្រាក់៣០០ដុល្លា មានគ្នាប្រាំមួយអ្នកក្នុងនោះមានលោកខាន់ សីហា ជាប្រធានក្រុមដឹកនាំក្នុងការការពារ ទុបស្គាត់នឹងបង្ក្រាបនៅតំបន់ព្រៃឡង់ ដែលជាដែនសមត្ថកិច្ចរបស់បរិស្ថាន។

នៅល្ងាចថ្ងៃទី១៥ ខែមីនា ក្រុមថ្មីរបស់មន្ទីបរិស្ថានបានចុះទៅ រុករកក៍ប្រទះឃើញគ្រឿងចក្រផ្សេង ម៉ាកCAT ពណ៌ លឿងទៅវិញ ដែលជាមិនមែនកោលដៅដែលរកនោះទេ ដែលកំពង់ជីកគកាយគល់ ដីបុស្សរបស់អ្នកស្រុក នៅក្នុងភូមិសាស្ត្រឃុំអន្លុងភេ យកមករក្សាទុកក្នុងមន្ទីបរិស្ថានខេត្ត។

ជុំវិញរឿងនេះ លោកអេង ភីរ៉ុង ប្រធានមន្ទីបរិស្ថានខេត្ត មិនបានឲ្យអ្នកសារព៍ត៌យើងចូលថត ផ្តិតរូបាពឬសុំការបំភ្លឺ បានទេក្នុងការបង្ក្រាបនេះ ។

គួររំលឹកថា  តាមការបញ្ចាក់ពីរលោកសៀន ជាម្ចាស់គ្រឿងចក្រម៉ាកCAT ដែលខាងបរិស្ថានចាប់មក់មន្ទីនោះ បាននិយាយថាគ្រឿងចក្រពីខៀវមួយ នឹងអាពណ៍លឿងមួយទៀតនោះ ជារបស់មេការគ្រប់គ្រងតែមួយនោះ ឈ្មោះច្រៀង សុផានិត (ហៅឌី ) មិនបង្ក្រាបបែជាមកចាប់តែ គ្រឿងចក្ររបស់គាត់ទៅវិញ ដែលគាត់ចូលមកធ្វើលើទឹកដីឃុំអន្លុង ភេនេះ តាមការស្នើសុំពីរលោកមេឃុំ នឹងលោកអ៊ុក ចាន់ថន អភិបាលរងស្រុក ចូលមកធ្វើផ្លូវចូលទៅឃុំអន្លុងភេ ដោយធ្វើទៅវាខាតជំពាក់ប្រេង គេច្រើនក៍សុំឃុំនឹងស្រុក ស៉ីឈ្នួលវៃដីកាយគុលដែលជាដីបុស្បរបស់អ្នកភូមិ ដើម្បីដោះសងគេ តែខាងក្រុមការងារបរិស្ថាន ចុះទៅរកគ្រឿងចក្រពណ៍ខៀវ ដែលបង្ក្រាបបាន កាលពីរថ្ងៃមុនមិនឃើញ ឃើញគ្រឿងចក្ររបស់គាត់ ក៍ចាប់ដឹកយកទៅរក្សាទុក នៅមន្ទីបរិស្ថានតែម្តងទៅ មិនខុសពីខឹងគោវៃរទេះនោះទេ៕

ដោយ  ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print