ក្រសួង​ធនធានទឹក ៖ ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ថៃ និង​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដោយបាន​បញ្ជាក់ថា ឥទ្ធិពល​ពី​ការ​ប្រសព្វ​គ្នា រវាង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ និង​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅតាម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប និង​តំបន់​ជាប់មាត់​សមុទ្រ។

ជាមួយគ្នានេះ ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នឹង​កើតមាន ពិសេស​តាម​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ ខែមីនា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print