បើក​ម៉ូតូលឿនចង្កៀងមិនសូវភ្លឺ ជ្រុល​បុក​ត្រាក់ទ័រ​ពីក្រោយស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់ជិះ​ម៉ូតូក្នុងល្បឿន​យ៉ាង​លឿន ហើយ​បាន​ជ្រុល​ទៅបុក​នឹង​គូទ​ត្រាក់ទ័រ​ចំពីក្រោយពេញទំហឹង​ដោយសារតែ​ភ្លើង​ម៉ូតូ​មិនសូវ​ភ្លឺ​ផង និង​ការបើកបរ​ក៏​ខ្វះ​ការប្រុងប្រយ័ត្ន​ផងរងរបួសធ្ងន់ ហើយក្រោយមក​ត្រូវបាន​សាច់ញាតិ និង​ក្រុមគ្រួសារ ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ តែគ្រូពេទ្យសង្គ្រោះមិនបានក៏ស្លាប់​បាត់បង់ជីវិតទៅ  ​ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី វេលា​ម៉ោង៥ព្រឹក ថ្ងៃ សៅរ៍ ១ កើត  ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុច​ភូមិ​អន្លង់​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ទឹម ទឺ ភេទ​ប្រុស អាយុ៥២ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុកភ្នំព្រឹក ជិះ ម៉ូតូ​ម៉ា​កហុងដាវេ​វ ពណ៌​ក្រហម ស៊េរី​ឆ្នាំ២០០០ ត្រាក់ទ័រ​ម៉ាក​ហ្វ​ត ពណ៌​ខៀវ បើកបរ​ដោយ ឈ្មោះ ឡាយ វាន្នី ភេទ​ប្រុស អាយុ៦៣ ឆ្នាំ រស់នៅ​ភូមិ​ជាមួយ  ។

​សមត្ថកិច្ចនគរបាលចរាចរ ស្រុកភ្នំព្រឹក​បាន​ឲ្យដឹងថា មុនពេលកើតហេតុត្រាក់ទ័រ កំពុង​បើកបរ​នៅលើ​ផ្លូវ​ជាធម្មតា នៅពេល​នោះស្រាប់តែ​ម៉ូតូជនរងគ្របានបើក ​បោះពួយ​លឿនស្រប​ទិស​គ្នា ក៏បាន​បុក​ ​ត្រាក់ទ័រចំពីក្រោយ បណ្តាលឲ្យ​រងរបួស​ជា​ទម្ងន់។ បន្ទាប់មកក្រុមគ្រួសារ និង​សាច់ញាតិ​ក៏បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សំពៅលូនដើម្បី​សង្គ្រោះ ហើយក្រោយមកក៏បាន​ស្លាប់​បាត់ទៅ ។

បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ដោយឡែក ម៉ូតូ និង​ត្រាក់ទ័រ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួរ ជា​បណ្តោះអាសន្នរង់ចាំដោះស្រាយពេលក្រោយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print