ភ្នំពេញ៖ ជំនួបប្រកួតមិត្ដភាពរវាង ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជានឹងក្រុមជម្រើសជាតិប្រ៊ុយណេកាលពី រាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើ ទីលានស្មៅសិប្បនិមិត្ដក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាកីឡាករ ធារី ចន្ថា ប៊ីន កូនកាត់ខ្មែរ-បារាំង ដែលជាប្រធាន ក្រុមជម្រើសជាតិកម្ពុជាបានបំពេញ តួនាទីបានយ៉ាងល្អនិងទទួលបានការ កោតសរសើរពីលោក លី តេហ៊ុន ក្រោយពីយកឈ្នះក្រុមប្រ៊ុយណេក្នុងលទ្ធផល ៦-១ រួចមក ។
ក្រោយបញ្ចប់ការប្រកួតភ្លាមលោក លី តេហ៊ុន បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានថា ប្រធានក្រុមជម្រើស ជាតិកម្ពុជា គឺកីឡាករ ធារី ចន្ថាប៊ីន បានបំពេញកាតព្វកិច្ចបានយ៉ាងល្អក្នុង ការដឹកនាំក្រុមជម្រើសជាតិកម្ពុជាស្វែង រកជ័យជម្នះក្រុមប្រ៊ុយណេក្នុងលទ្ធផល ៦-១។ កីឡាករ ធារី ចន្ថាប៊ីន ត្រូវបាន លោក លី តេហ៊ុន ជ្រើសរើសឱ្យធ្វើជា ប្រធានក្រុមក្នុងនាមជាខ្សែបម្រើផង នោះ ។ គេបានបំពេញតួនាទីក្នុងការ ប្រកួតមិត្ដភាពកាលពីរាត្រីថ្ងៃទី៣ ខែ វិច្ឆិកាកន្លងទៅ* ។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក លី តេហ៊ុន បានបន្ដទៀតថា ជាការពិត ធារី ចន្ថាប៊ីន ធ្វើបានល្អ ហើយអ្វីដែល ជាចំណុចខ្លាំងរបស់ប្រធានក្រុមរូបនេះ គឺការយកចិត្ដទុកដាក់ខ្ពស់ក្នុងការប្រកួត “ខ្ញុំសង្ឃឹមថា កីឡាករផ្សេងៗទៀតនឹង យកតម្រាប់តាមប្រធានក្រុមថ្មីដែល មានឆន្ទៈខ្ពស់ក្នុងការប្រកួត”។
នៅក្នុងជំនួបប្រកួតជាលក្ខណៈមិត្ដ ភាពអន្ដរជាតិនេះបានឆ្លុះបញ្ចាំងឱ្យ ឃើញពីកម្រិតបច្ចេកទេសរបស់ក្រុម កីឡាករជម្រើសជាតិកម្ពុជាដែលមាន ទឹកចិត្ដមោះមុតត្រៀមខ្លួនរួចជាស្រេចមុនពេលទៅជួបប្រកួតជាមួយអាហ្វហ្គានីស្ថាននិងក្រុមសាមូរ៉ៃជប៉ុនក្នុងវគ្គជម្រុះ ក្រៅទឹកដីនិងក្នុងទឹកដីនាថ្ងៃ១២-១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ជ័យជម្នះដ៏ធំធេង នេះក៏ទទួលបានការកោតសរសើរពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។ ក្នុងនោះកីឡាករជម្រើសជាតិទាំង៤២ នាក់សុទ្ធតែទទួលបានថវិកាលើកទឹកចិត្ដក្នុងម្នាក់ៗចំនួន១លានរៀល ៕
ដោយ៖ សារីម