ភ្នំពេញ៖ កីឡាករ ឡៅ ស៊ីណាត សិស្សរបស់លោក ហង់ សឿន មកពីក្លិប កងពលតូចឆត្រយោងលេខ៩១១បាន ប្ដេជ្ញាចិត្ដខ្ពស់ក្នុងជំនួបប្រកួតវគ្គផ្ដាច់ ព្រ័ត្រជាមួយកីឡាករ បឺត ខាំ សិស្ស លោក ឡុង សាលវ័ន្ដ នាយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើសង្វៀន ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ។
តាមរយៈរូបភាពដែលបង្ហោះតាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមានអាខោនឈ្មោះ Dara Remix Obkzin បង្ហោះពីសកម្មភាពហ្វឹកហាត់ របស់កីឡាករ ឡៅ ស៊ីណាត នៅក្រោម ដើមឈើធំមួយក្នុងបរិវេណក្លិបរបស់គេ ឱ្យដឹងថា ឡៅ* ស៊ីណាត កំពុងខិតខំហ្វឹក ហាត់ ដោយយកចិត្ដទុកដាក់បំផុតបើ ទោះបីស្ថានភាពកន្លែងហ្វឹកហាត់មិន មានលក្ខណៈស្ដង់ដារយ៉ាងណាក៏ដោយ តែកីឡាកររូបនេះបានអះអាងថា នៅ រាត្រីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ខាងមុខ នេះខ្លួននឹងវាយឱ្យអស់ពីសមត្ថភាព បើទោះបីមានគេឱ្យតម្លៃខ្លួនរហូតដល់ ទៅ១ម៉ឺនដុល្លារដើម្បីធ្វើជាចាញ់ក៏ ឡៅ* ស៊ីណាត មិនយល់ព្រមលក់ឧត្ដមគតិ ព្រោះតែប្រាក់នោះដែរ ។
វីដេអូដែលគេបង្ហោះនៅក្នុងហ្វេសប៊ុក ខាងលើនោះ បានបង្ហាញឱ្យដឹងពីឆន្ទៈ ឡៅ ស៊ីណាត យ៉ាងដូច្នេះថា “ខ្ញុំនឹងវាយ ឱ្យអស់ពីសមត្ថភាពដណ្ដើមយកពាន រង្វាន់ខ្សែក្រវាត់ខារ៉ាប៉ាវជូនក្លិបជូន អង្គភាព និងសម្រាប់កិត្ដិយសខ្លួនឯងផង ដែរ”។
ក្រឡេកទៅមើលសន្ទុះនៃអ្នកគាំទ្រ ក្នុងជំនួបប្រកួតរវាងកីឡាករ ឡៅ ស៊ីណាត នឹងកីឡាករ បឺត ខាំនេះគេសុទ្ធតែទទួល បានការគាំទ្រពីទស្សនិកជនយ៉ាងច្រើន កុះករដូចគ្នា ។ អ្នកគាំទ្រ ឡៅ* ស៊ីណាត បាននិយាយពីចំណុចខ្លាំង របស់កីឡាករ ឡៅ ស៊ីណាត ហើយក៏បានបង្ហាញពីការ ជឿជាក់ថា ឡៅ ស៊ីណាត អាចនឹងឈ្នះ ការប្រកួតនេះ ។ ការអះអាងខាងលើ ដោយពួកគាត់បានកត់សម្គាល់ទៅលើ ឡៅ ស៊ីណាត តាមរយៈស្នៀតប្រដាល់ មានដូចជា ជង្គង់ ទាត់ កែង និងកណ្ដាប់ ដៃ ។ ប៉ុន្ដែ ស៊ីណាត មានកាយវិការ យឺតជាង បឺត ខាំ បន្ដិច ។
ចំណែកឯអ្នកគាំទ្រ បឺត ខាំ វិញបាន អះអាងថា នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្ររក ចំណាត់ថ្នាក់លេខ១និងលេខ២ប្រចាំរដូវកាលទី២នៃពានរង្វាន់ខារ៉ាប៉ាវអមជា មួយថវិកា៥ពាន់ដុល្លារនេះទំនងជា បឺត ខាំ អាចដណ្ដើមយកបានតាមរយៈស្នៀត កណ្ដាប់ដៃវាយចេញយ៉ាងលឿននិងមានទម្ងន់ធ្ងន់របស់ បឺត ខាំ ។
គួរបញ្ជាក់ថា បឺត ខាំ និង ឡៅ ស៊ីណាត ពួកគេត្រូវប្រឈមមុខដាក់គ្នា ក្នុងជំនួបប្រកួតផ្ដាច់ព្រ័ត្រហើយត្រូវ បានទស្សនិកជនសម្ដែងនូវការជឿជាក់ ទៅលើសមត្ថភាពរបស់កីឡាកររៀងៗ ខ្លួនក្នុងការដណ្ដើមយកជ័យជម្នះ ប៉ុន្ដែ ពួកគេត្រូវប្រកួតដោយលក្ខណៈយុត្ដិធម៌គឺបើចាញ់ៗដោយអស់ចិត្ដបើឈ្នះៗ ដោយ សេចក្ដីថ្លៃថ្នូរ ៕
ដោយ៖ សារីម