យន្ដហោះមួយគ្រឿងដឹកអ្នកដំណើរ ១០០អ្នកបានចុះចតធ្លាក់ចេញពីផ្លូវក្រោយ ពេលកង់យន្ដហោះបានផ្ទុះនៅអាកាស យានដ្ឋានទីក្រុង Lahore ប្រទេសប៉ាគី ស្ថានបណ្ដាលឱ្យមានមនុស្ស១០នាក់រង របួស ។
តាមរបាយការណ៍ជាបឋមបានឱ្យដឹងថាសំបកកង់យន្ដហោះបានផ្ទុះ ។ ចំណែក របាយការណ៍មួយទៀតបានបញ្ជាក់ថា ប្រព័ន្ធកង់យន្ដហោះមានបញ្ហាពេលចុះចតធ្វើឱ្យបាត់បង់តុល្យភាពទប់ ទើប បណ្ដាលឱ្យផ្ទុះបែបនេះ។ អ្នកដំណើរមក ពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore ត្រូវបានបញ្ជូនទៅកាន់តំបន់មានសុវត្ថិភាព ។
លោក Pervez George អ្នកនាំពាក្យ ស្ថាប័នអាកាសចរណ៍ក្នុងស្រុកបានឱ្យដឹងថាយន្ដហោះប៊ូអ៊ីង ៧៣៧-៤០០ របស់ ក្រុមហ៊ុនអាកាសចរណ៍ Shaheen Air international បានចុះចតនៅវេលា ម៉ោង៩និង២៧នាទីព្រឹកក្នុងអាកាសយាន ដ្ឋានទីក្រុងឡាហ័រ។ នៅពេលចុះចតយន្ដ ហោះបានងាកទៅខាងឆ្វេងហើយធ្លាក់ ចេញពីផ្លូវចូលក្នុងវាលស្មៅ។
លោកបន្ដទៀតថា ក្រោយពន្យារពេល ហោះហើរប៉ុន្មានម៉ោងអាកាសយានដ្ឋាន ក៏បានដំណើរការជាធម្មតាឡើងវិញ ៕
ប្រែសម្រួល៖ ម៉ែវ សាធី