រថយន្តកង់ដប់ ដឹកលើសចំណុះ បើកលឿនទៀត​ ជ្រុលចង្កូតបើកឡើងរង្វង់មូល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តFUZUកង់ដប់ ក្នុងល្បឿនយ៉ាងលឿន ខណៈទៅដល់រង្វង់មូលគួរស្រូវស្រាប់តែគាំងហ្រ្វាំងបង្អន់ល្បឿនមិនបាន ក៏ជ្រុលទៅបុកឡើង លើរង្វង់មូលនាងគួរស្រូវ បណ្ដាលខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសុក្រ ១៥រោច ខែផល្គុន​ ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមិនា​ ឆ្នាំ២០១៨នេះ នៅចំណុចរង្វង់មូលនគួរស្រូវ មុខសាលាបង្រៀនបើកបររថយន្ត​២៣តុលា តាមបណ្តោយផ្លូវ២១៧ ភូមិកណ្ដាល សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តធន់ធំមួយគ្រឿងម៉ាក FUZU ពណ៌បៃតង  ពាក់ស្លាកលេខតាកែវ 3A-3517 បើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ។ លុះដល់ចំណុចរង្វង់មូលគួរស្រូវគាំងហ្រ្វាំងបង្អន់ល្បឿនមិនបានក៏ជ្រុលទៅបុកឡើងរង្វង់មូលទាំងកំរោលតែម្ដង បណ្តាលឲ្យរង្វង់មូលខូចខាតអស់ជាច្រើនម៉ែត្រ ហើយរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចបានទាក់ទងនគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print