ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃនេះ អង្គភាពនគរដ្រេហ្គនបានទទួលព័ត៌មានពីសមត្ថកិច្ចអោយដឹងថា សពនារីរងគ្រោះមានឈ្មោះ ឃឿន ធានី អាយុ២៩ ឆ្នាំស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម។
សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើ បុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។
បើទោះយ៉ាងណា សមត្ថកិច្ចមិនទម្លាយពីតម្រុយនៃមុខសញ្ញា ឃាតកនៅឡើយ ព្រោះជាការសម្ងាត់ក្នុងស៊ើបអង្កេតតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។
គួររំឭកថា ឃាតកបានកាប់សម្លាប់នារីរងគ្រោះជាច្រើនកាំបិត រួចញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រះគន្លង ៕ ជាយក្រុង
...